សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ទទួលជួបប្រធានាធិបតីជាប់ឆ្នោត ឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។

សូមជម្រាបថា ឯកឧត្តម Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អ នៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto មានជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ


