ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ «Gumball 3000 Rally» នៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

ព្រឹត្តិការណ៍នេះផងដែរ ក៏នឹងមានកម្មវិធី ដូចជា៖
(១) ការប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បករខ្មែរល្បីៗ រួមជាមួយតារាល្បីៗលំដាប់ពិភពលោករបស់Gumball 3000
(២) ព្រឹត្តិការណ៍គៀរករថវិកាសប្បុរសធម៌សម្រាប់ បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និង
(៣) ព្រឹត្តិការណ៍កំណត់ត្រាពិភពលោក (Guinness World Records) នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ចាន់ វិចិត្រ





