ឯកឧត្តមអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មីប្រចាំកម្ពុជា Kanat TUMYSH៖
កាហ្សាក់ស្ថានចង់ពង្រីកទំនាក់ទំនងជាមួយកម្ពុជា ដែលជាដៃគូដ៏ល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។ ឯកឧត្តមក៏បានបង្ហាញអំពីបំណងចង់ឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូត និងគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស តាមរយៈការហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកខេត្តព្រះសីហនុ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានបង្ហាញអំពីការបន្តគាំទ្ររបស់កម្ពុជាចំពោះកាហ្សាក់ស្ថាន នៅក្នុងវេទិកាអន្តរជាតិ នានា ហើយបានស្នើទៅកាហ្សាក់ស្ថាន ឱ្យគាំទ្របេក្ខភាពកម្ពុជា ក្លាយជាប្រទេសសង្កេតការណ៍ផ្លូវការណ៍របស់ កិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ផងដែរ។
សម្តេចតេជោបន្តថា ការបន្តគាំទ្រគ្នាទៅវិញទៅមកនេះ មិនគួរធ្វើតែក្នុងកម្រិតប្រទេសនិងប្រទេសនោះទេ គឺគួរធ្វើក្នុងកម្រិតតំបន់និងតំបន់ផងដែរ ពោលគឺក្នុងកម្រិត អឺរ៉ាស៊ី និងអាស៊ាន។


#ams1minute