ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា ចាត់ទុកយុវជន គឺធនធានដ៍សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ
(ព្រៃវែង)៖ ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាលជាមួយយុវជន យុវនារីភូមិ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារទាំង១៨ភូម ក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម លី វ៉ាន់ឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងចាត់ទុកយុវជន គឺធនធានដ៍សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។
ឯកឧត្តម បានបន្តថា ក្នុងនាមជាសកម្មជនយុវជនបក្ស ត្រូវមានភារកិច្ចចូលរួមចំណែកធានានិរន្តភាពយូរអង្វែងរបស់គណបក្ស ដែលសព្វថ្ងៃនេះ មានគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច ដោយមានការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិមាតុភូមិ ហើយនៅក្នុងនាមជាអ្នកដឹកនាំសកម្មជនយុវជនបក្ស យើងក៏ត្រូវផ្តល់ការធានាគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ព្រមទាំងការលើកទឹកចិត្តដល់សកម្មជនយុវជនបក្ស សំដៅជំរុញប្រសិទ្ធភាពនៃការបំពេញតួនាទីក្នុងនាមជាជំនួយការរបស់គណបក្ស ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ។
ឯកឧត្តម លី វ៉ាន់ឌី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រក្សាបាននូវប្រៀបឈ្នះជាប់ជាប្រចាំ ដោយសារការចិញ្ចឹមចលនារស់រវើក, ការបម្រើប្រជាជនប្រកបដោយទឹកចិត្តស្មោះសរ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំក្នុងគ្រប់កាលៈទេសៈ រាប់ចាប់តាំងពីពេលដែលបក្ស ត្រូវបានបង្កើតឡើងមកម្ល៉េះ ។ ក្នុងន័យនេះ យុវជនបក្ស ត្រូវបន្តនូវស្មារតី និងសកម្មភាពរបស់យុវជនរៀមច្បង តាមរយៈភារកិច្ចសំខាន់ គឺថែរក្សាសមិទ្ធផលវិជ្ជមានដែលយុវជនរៀមច្បងបានកសាងឡើង, ខិតខំប្រឹងប្រែងកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត និង រៀបចំមូលដ្ឋានឱ្យបានកាន់តែរឹងមាំដើម្បីផ្ទេរបន្តទៅឱ្យយុវជនជំនាន់ក្រោយ ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម លី វ៉ាន់ឌី មានប្រសាសន៍ បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំសង្គ្រោះប្រជាពលរដ្ឋកម្ពុជាឱ្យបានរួចផុតពីរបបប្រជាធិបតេយ្យក្លែងក្លាយ ប៉ុល ពត ពីការកាប់សម្លាប់ ធ្វេី ទារុណកម្ម ព្រាត់ប្រាស គ្រួសារ ឱ្យបាន រស់រាន មានជីវិត ជួបជុំគ្រួសារ និងរស់នៅមានសេរីភាព ព្រមទាំងបានកសាងប្រទេសពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់ ធ្វេីឱ្យប្រជាលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារអាចប្រកបរបរទទួលទានតាម សមាជីវោ ក្រោមម្លប់សន្តិភាពបន្តទៀត។
ឯកឧត្តម បានផ្តាំផ្ញេីដល់ក្រុមការងារយុវជន ឱ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀតលេីការងារសង្គម ចុះជួយតាមមូលដ្ឋាន ជួយបង្ករលក្ខណៈងាយស្រួលដល់ប្រជាលរដ្ឋ បន្តចូលរួមផ្សព្វផ្សាយចែករំលែកនូវបទិសោធន៍ ក៏ដូចជាចំណេះដឹងថ្មី ៗ ដល់យុវជនគណបក្សឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជំនឿជឿទុកចិត្តលេីដែលមានសម្ដេចតេជោ ហ៊ុន ប្រធានគណបក្សប្រជាជនកម្ពុជា និង ម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីការអភិវឌ្ឍន៍ប្រទេស និងថែរក្សាសន្តិភាព ឱ្យបានគង់វង់ជានិច្ចនិរន្តន៍។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំទឹកថ្លាបានដោះស្រាយបញ្ហាសំណូមពររបស់អាជ្ញាធរមូលដ្ឋានភូមិក្នុងនោះផ្តល់ថិវកាមួយចំនួនដើម្បីជួយសម្រួលកែលម្អរ ទីស្នាក់ការគណបក្ស. និងជួសជុល ផ្លូវ ជួសជុលប្រឡាយ ព្រមទាំងបានចែកជូនយុវជនយុវនារី ប្រជាពលរដ្ឋកម្លាំងសមត្ថកិច្ច ប្រជាការពារសរុបទាំងអស់១៩៨នាក់ក្នុង១នាក់២ម៉ឺនរៀល។សរុបចំណាយទាំងអស់ជាង៦លានរៀល ៕
ដោយ ៖ វណ្ណលុក