មេបក្សប្រឆាំងវេណេស៊ុយអេឡាជ្រកកោននៅអេស្ប៉ាញ

បរទេស ៖ យន្តហោះរបស់មេដឹកនាំបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា លោក Edmundo Gonzalez Urrutia បានចុះចត នៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ពោលគឺបន្ទាប់ពីលោកត្រូវបានផ្តល់សិទ្ធជ្រកកោនយោបាយ នៅទីនោះ។

លោក Urrutia ក្នុងវ័យ៧៥ឆ្នាំ ដែលទទូចថា ប្រធានាធិបតីបច្ចុប្បន្ន គឺលោកបុរសខ្លាំង Nicolas Maduro បានអំណាចដោយខុសច្បាប់នោះ បានប្តេជ្ញាថា នឹង «បន្តការប្រយុទ្ធ» ដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

អាជ្ញាធររៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោត ប៉ុន្តែ ក្រុមប្រឆាំងបានស្រែកថា មិនស្របច្បាប់ ដោយចោទថា លោក Maduro មានឥទ្ធិពលលើ គ.ជ.ប ហើយសហគមន៍អន្តរជាតិភាគច្រើន បានបដិសេធ មិនទទួលយកលទ្ធផលនេះ។

ក្នុងពេលសុំសិទ្ធិជ្រកកោន នៅប្រទេសអេស្ប៉ាញ មេបក្សប្រឆាំង លោក Gonzalez Urrutia ត្រូវបានជ្ញាធរវេណេហ្ស៊ុយអេឡា ចេញដីកាចាប់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner