សប្បុរសជនចូលរួមព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នាំយកសម្ភារៈសិក្សានិងដើមឈើជាង ១០០ដើមដាំក្នុងសាលាបឋមសិក្សាតាភន
កំពង់ឆ្នាំង៖ សប្បុរសជនដែលចូលរួមនៅក្នុងកម្មវិធីកីឡាដើម្បីទេសចរណ៍ ដែលប្រារពធ្វើឡើង នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំ រួមជាមួយក្រុមហ៊ុនឯកជន ក្នុងនោះ ក៏មានការចូលរួមពីក្រសួងមន្ទីរពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បាននាំកុំព្យូទ័រ អំពូលសូឡា សម្ភារៈសិក្សា និងដើមឈើជាង១០០ដើម ដាំ នៅក្នុងបរិវេណសាលាបឋមសិក្សាតាភន។
បេន យ៉ាមីន ប្រធានក្រុមអ្នករៀបចំកីឡាព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ការកៀគរសប្បុរសនាំយកនូវសម្ភារៈមួយចំនួនចែកជូនសិស្សានុសិស្ស និងសាលារៀន និងដាំកូនឈើ គឺជាសកម្មភាពមួយនៃថ្ងៃទី១ក្នុងកម្មវិធីកីឡាដើម្បីទេសចរណ៍។
លោកថា មូលហេតុដែលនាំឱ្យក្រុមការងារយើងបង្កើតកម្មវិធីសប្បុរសធម៍ និងដាំកូនឈើនៅក្នុងសាលារៀនមុននិងកម្មធីធំដែលនិងប្រារពធ្វើឡើងនេះ គឺជាកាយវិការបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះសង្គម និងធ្វើជាគូរូដល់កុមារ៉ាកុមារីឱ្យពួកគេមើលឃើញពីការចេះជួយគ្នា និងការចេះស្រលាញ់នូវបរិស្ថាន អនាម័យ នៅក្នុងមូលដ្ឋានដែលខ្លួនបានរស់នៅ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមតំណាងឱ្យក្រសួងបរិស្ថាន ពិតជាមានក្តីរំភើបរីករាយ ដែលមើលឃើញមានការចូលរួមយកចិត្តទុកលើវិស័យបរិស្ថាន ពីសំណាក់អាជ្ញាមូលដ្ឋាន វិស័យឯកជន និងយុវជននេះ បានធ្វើឱ្យយើងខ្ញុំដែលបម្រើការងារក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននេះ មានមោទនភាព។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា កម្មវិធីដែលបង្កើតឡើងនៅពេលនេះ ក៏យើងបានគិតគូអំពីវិស័យបរិស្ថាន ក្នុងនោះមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នាពេលកន្លងមកនេះ បានជួយឱ្យសាលារៀនយើងស្អាត ភូមិ ឃុំ យើងស្អាតតាមរយៈយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ។
រហូតមកដល់ពេលនេះ មានការចូលរួមពីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងប្រទេសមានចំនួន៣លាន៦សែននាក់ និងសរុបទាំងប្រជាពលរដ្ឋមានចំនួនជាង៩នាក់ហើយ។នេះជាជោគជ័យផ្តើមចេញពីបេះដូងបានធ្វើឱ្យសាលារៀន ភូមិដ្ឋាន និងមូលដ្ឋានរបស់យើងស្អាត ហើយបន្ទាប់មកទៀតយើងបានជម្រុញលើកទឹកតាមរយៈកម្មវិធីយុទ្ធនាកម្ពុជាស្អាតខ្មែរធ្វើបាន។ដូច្នោះក្នុងនាមតំណាងឱ្យក្រសួងបរិស្ថានសូមណូមពរឱ្យអាជ្ញាមូលរដ្ឋានគ្រប់លំដាប់ថ្នាក់ និងអ្នកដែលពាក់ព័ន្ធទាំងអស់ចូលរួមសំអាតអនាម័យតាមមូលដ្ឋាន ទុកដាក់សំរាមឱ្យបានល្អ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំពុលដោយសារប្លាស្ទិកជាសត្រូវកំពុងលាក់មុខដែលធ្វើឱ្យរងផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស សត្វ ជាខ្លាំងចាប់ពីដីគោករហូតដល់សមុទ្រ។
ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានពន្យល់ថា ប្រសិនបើយើងមិនមានការគ្រប់គ្រងការកាត់បន្ថយប្លាស្ទិកនាពេលនេះនោះទេ នៅឆ្នាំ២០៥០ខាងមុខ ចំនួនប្លាស្ទិក នឹងមានចំនួនច្រើនជាងចំនួនត្រីនៅក្នុងសមុទ្រទៀត។ដូច្នោះហើយជាបន្តបន្ទាប់យើងបានដាក់ចេញនូវយុទ្ធនាកម្ពុជាស្អាតខ្មែរធ្វើបានជំហ៊ានទី២ ហើយជំហ៊ានបន្ទាប់យើងចង់ឱ្យប្រជាពលចេះញ៉ែកសំរាម និងរកចំណូលពីសំរាម មានន័យថា សំរាមប្លាស្ទិកយើងយកទៅកែឆ្នៃ យើងអាចយកទៅប្រើប្រាស់ម្តងទៀត ឬប្រើប្រាស់ច្រើនដង និងអាចលក់បាន ។ ចឹងនេះជាអ្វីដែលលើកឡើងនិងបញ្ជាក់ជូនសាធារណៈជននិងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដើម្បីកម្ពុជាស្អាត់ ស្អាតទាំងកម្ពុជា ស្អាតទាំងនៅលើឆាកអន្តរជាតិដែរ៕
រូបភាព ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ