តុលាការកំពូលប្រកាសសាលក្រមសម្រេចតម្កល់សាលដីកាឧទ្ធរណ៍រាជរាជធានីភ្នំពេញទុកជាបានការដដែលលេីសំណុំរឿងលោក វន់ ពៅ
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ តុលាការកំពូលប្រកាសសាលក្រមសម្រេចតម្កល់សាលដីកាឧទ្ធរណ៍ និងសាលាដំបូងរាជរាជធានីភ្នំពេញទុកជាបានការដដែល ដែលបានផ្តន្ទាទោសលេីលោក វន់ ពៅ ៤ឆ្នាំកន្លះ ពីញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបានប្រព្រឹត្តនៅរោងចក្រយ៉ាកជីន កាលពីឆ្នាំ២០១៤។
ការប្រកាសសាលក្រមនេះ គឺលោក វន់ ពៅ មិនបានចូលមកស្តាប់ការប្រកាសសាលក្រមនេះទេ។
ការប្រកាសសាលក្រមនេះ បន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បាន បើកសវនាការជំនុះជម្រះលេីសំណុំរឿងលោក វន់ ពៅ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅរោងចក្រយ៉ាកជីន កាលពីឆ្នាំ២០១៤។
សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសលោក វន់ ពៅ ឱ្យជាប់ពន្ធនាគារ ចំនួន ៤ឆ្នាំកន្លះ ប៉ុន្តែទោសដែល នៅសល់ពីការជាប់ឃុំបណ្តោះអាសន្ន រង់ចាំសវនាការត្រូវបានព្យួរ៕
ដោយ៖ពលជ័យ
(រូបថត: លោក វន់ ពៅ នៅមុខតុលាការកំពូល មុនពេលចូលសវនាការកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤)