វិនិយោគចិនបង្ហាញការពេញចិត្តនឹងការប្រកបអាជីវកម្មនៅកម្ពុជា

ខេត្តកណ្តាល ៖ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ចំពោះការគាំទ្ររាល់គ្រប់ផលិតផល និងសេវាកម្មរបស់ខ្លួនកន្លងមកនេះ ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គី និងប្រកាសពីការប្តេជ្ញាចិត្តបន្តផ្តល់ជូនអតិថិជននូវសេវាកម្មជួសជុលកាន់តែល្អប្រសើរជាងមុន ក៏ដូចជាលក់គ្រឿងបន្លាស់មានគុណភាពខ្ពស់ និង ប្រកបដោយទំនុកចិត្តខ្ពស់។

ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អ្នកនាង ស្រីពៅ ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ យើងបង្កើតឡើងស្ថិតក្នុងគោលបំណងធ្វើការថ្លែងអំណគុណអតិថិជន ដែលតែងតែគ្រាំទ្រសេវាកម្មជួសជុល និងប្រើប្រាស់គ្រឿងបន្លាស់របស់ក្រុមហ៊ុនរហូតមក។

អ្នកនាង ស្រីពៅ បន្តថា ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី មានគ្រឿងចក្រគ្រប់ម៉ូឌែលទាំងអស់ រាប់ចាប់ពីតូច រហូតដល់ធំ ដែលសាកសមរាល់គ្រប់តម្រូវការការងាររបស់អតិថិជន។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានសេវាកម្មលក់ ឬជួល និងជួសជុល ព្រមទាំងលក់គ្រឿងបន្លាស់គ្រប់ប្រភេទផងដែរ។

អ្នកនាង ស្រីពៅ បន្ថែមថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី ក៏មានរៀបចំជាការផ្តល់ជូនពិសេសផងដែរ ដោយផ្តល់ជូននូវគ្រឿងបន្លាស់ឥតគិតថ្លៃជាច្រើន ជូនអតិថិជន បន្ទាប់ពីការជាវគ្រឿងចក្រអេស្កាពីក្រុមហ៊ុន។

អ្នកនាងប្រធានផ្នែកលក់បានបញ្ជាក់ទៀតថា គិតមកត្រឹមឆ្នាំ ២០២៤ ក្រុមហ៊ុនទទួលបានការគាំទ្រច្រើនលើសពីការរំពឹងទុក មិនថាជាអតិថិជនខ្មែរ ឬ ចិនទេ។ សម្រាប់គម្រោងទៅថ្ងៃអនាគត ក្រុមហ៊ុនមានផែនការបង្កើតយុទ្ធសាស្រ្តពង្រឹងគុណភាព និងសេវាកម្មថែទាំជូនអតិថិជនអោយកាន់តែប្រសើរជាងមុន។

នាឱកាសនោះដែរ តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន ហ្គូដថបម៉ាស៊ីននើរី (ខេមបូឌា) ខូអិលធីឌី អ្នកនាងសូមថ្លែងអំណរអគុណដល់អតិថិជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងជាវរាល់គ្រប់ផលិតផលរបស់សានីកន្លងមក ហើយក្រុមហ៊ុនសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាព និងសេវេកម្មជូនអតិជនគ្រប់គ្នា៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner