ប្រជាពលរដ្ឋរងគ្រោះ៨០គ្រួសារ នៅស្រុកសៀមបូក បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងព្រម
ទាំងមន្ត្រីជាសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត អាជ្ញាធរដែនដីបាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពលំបាក ខ្វះខាត ជនចាស់ជរា គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ជនមានពិការភាព និងស្ត្រីទើបសម្រាលកូន ៨០គ្រួសារ នៅក្នុងបរិវេណ”អនុវិទ្យាល័យកោះស្រឡាយ” ស្ថិតក្នុងភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ។
ក្នុងពិធីដែលបានប្រារព្ធកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំង ៨០គ្រួសារ ដោយភ្ជាប់មកនូវក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែលបានផ្តល់ជូនមាន អង្ករ ត្រីខ មី ឃីតមួយកញ្ចប់ (ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាមួយផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងមួយចំនួន៕
ដោយ៖ឡុង សំបូរ