ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឬស្សី ជាគ្រឿងបង្គំសំណង់ដ៏សំខាន់មួយ ផ្ដល់ឧត្តមប្រយោជន៍ដល់សហគមន៍និងសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ឬស្សី ជាគ្រឿងបង្គំសំណង់ដ៏សំខាន់មួយ ហើយការកែច្នៃរុក្ខជាតិនេះបន្ថែមទៀតពិតជាផ្ដល់ឧត្តមប្រយោជន៍ដល់សហគមន៍និងសេដ្ឋកិច្ចជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាគោលនយោបាយជាតិស្ដីពីឬស្សី ដែលរៀបចំដោយគណៈស្ថាបត្យករកម្ពុជា សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានឲ្យដឹងថា សិក្ខាសាលាស្តីពី “គោលនយោបាលជាតិស្តីពីឬស្សី» រៀបចំឡើងដើម្បីចូលរួមចំណែកលើកគុណតម្លៃវិស័យស្ថាបត្យកម្មឬស្សី ស្មាច់ និងរុក្ខជាតិផ្សេងៗ ក្នុងនោះក៏បង្ហាយពីផលប្រយោជន៍នៃការប្រើប្រាស់សម្ភារៈសំណង់ គ្រឿងបង្គំ សំណង់អំពីឬស្សី សម្ភារៈប្រើប្រាស់ក្នុងវិស័យសិប្បកម្ម សិល្បៈ ប្រពៃណី ទំនាមទំលាប់ និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ព្រមទាំងក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចជាតិរួមមានៈ ការដាំដុះ ការកែឆ្នៃនិងការផលិត និង ការនាំចេញ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា យើងទាំងអស់គ្នាគប្បីរួមគ្នាគិតថា តើយើងគួរកែច្នៃ ឬស្សីដែលជាគ្រឿងបង្គំសំណង់ ដោយរបៀបណាដើម្បីផ្ដល់ជាឧត្តមប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាសហគមន៍ និងដើម្បីឱ្យវិស្វកម្មរបស់កម្ពុជាមានការបោះជំហានឈានឡើងមួយកម្រិតទៀតឱ្យស្របនឹងដំណើររបស់កម្ពុជា និងស្របនឹងបរិបទសេដ្ឋកិច្ចរបស់កម្ពុជាលើផ្នែកស្ថាបត្យកម្ម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា អង្គរ គឺជាមរតករបស់ដូនតាខ្មែរពីបុរាណកាលដែលបន្សល់ទុកជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ រីឯសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ គឺជាអង្គរទី២ ដែលបន្សល់ទុកជាកេរមរតកដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយបន្តថែរក្សា។ ដោយឡែក ផ្ដើមចេញពីគ្រឿងបង្គំសំណង់ដែលយើងមានពីធម្មជាតិ ឬដោយការដាំដុះនៅក្នុងប្រទេសកម្ពុជាដូចជាឬស្សី យើងទាំងអស់គ្នាគប្បីរួមគ្នាគិតថាតើយើងគួរកែច្នៃដោយរបៀបណាដើម្បីផ្ដល់ជាឧត្តមប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាសហគមន៍ និងដើម្បីឱ្យវិស្វកម្មរបស់កម្ពុជាមានការបោះជំហានឈានឡើងមួយកម្រិតទៀតឱ្យស្របនឹងដំណើររបស់កម្ពុជា និងស្របនឹងបរិបទសេដ្ឋកិច្ចរបស់កម្ពុជាលើផ្នែកស្ថាបត្យកម្ម។

សូមបញ្ជាក់ថា ៖ នៅក្នុងសិក្ខាសាលានេះមានការធ្វើបទបង្ហាញចំនួន៨ ដែលបង្ហាញឱ្យឃើញថា ឬស្សីជាដំណាំយុទ្ធសាស្ត្រសម្រាប់វិស័យសេដ្ឋកិច្ច កសិកម្ម សិល្បៈវប្បធម៌ ទេសចរណ៍ និងស្ថាបត្យកម្មនៅកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃវិស័យស្ថាបត្យកម្មឬស្សី ស្មាច់ និងរុក្ខជាតិផ្សេងៗ ក្នុងនោះក៏បង្ហាញពីផលប្រយោជន៍នៃការប្រើប្រាស់សម្ភារៈសំណង់ គ្រឿងបង្គំសំណង់អំពីឫស្សី សម្ភារៈប្រើប្រាស់ក្នុងវិស័យសិប្បកម្ម សិល្បៈ ប្រពៃណី ទំនៀមទម្លាប់និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងក្នុងគោលបំណងបង្កើនសេដ្ឋកិច្ចជាតិរួមមាន ការដាំដុះ ការកែច្នៃនិងការផលិត និងការនាំចេញ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍និងសង្គមជាតិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner