ជប៉ុនបង្កើត App ថ្មី សម្រួលដល់ការធ្វើដំណើរក្នុងទីក្រុងតូក្យូ
តូក្យូ : ការធ្វើដំណើរជុំវិញទីក្រុងតូក្យូ សម្រាប់ភ្ញៀវទេសចរលើកដំបូងៗ អាចមានការភ័ន្តច្រឡំ ជាពិសេសវាអាចចំណាយពេលដល់ទៅពីរបីថ្ងៃ។
ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន តូក្យូ មេត្រូ បានបង្កើតកម្មវិធី App ថ្មីមួយ ដែលខ្លួននិយាយថា នឹងធ្វើឱ្យអ្នកទេសចរមកពីប្រទេសនានា មានភាពងាយស្រួល ក្នុងការស្វែងរកគោលដៅ និងការធ្វើដំណើរតាមរថភ្លើងនៅក្នុងទីក្រុងតូក្យូ។
កម្មវិធី App នេះ មានឈ្មោះថា Tokyo Metro for Tourists បានដាក់ឱ្យដំណើរការទាំងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android។
កម្មវិធី App នេះដែរ មាន៦ភាសា គឺអង់គ្លេស ចិន កូរ៉េខាងត្បូង ថៃ បារាំង និងអេស្ប៉ាញ ដោយសារអ្នកទស្សនាភាគច្រើនទៅប្រទេសជប៉ុន ជាអ្នកនិយាយកូរ៉េ ចិន ឬអង់គ្លេស។
នេះមានន័យថា ភាគច្រើន អ្នកទេសចរទៅប្រទេសជប៉ុន អាចប្រើកម្មវិធី App នេះ ដើម្បីជួយរៀបចំផែនការដំណើរកំសាន្តរបស់ពួកគេនៅជុំវិញទីក្រុងតូក្យូ កាន់តែមានភាពងាយស្រួលជាងមុន៕


ប្រភព : Unseen Japan ប្រែសម្រួលដោយ : ឈឹម ទីណា