Tesla បញ្ចេញរថភ្លើងអគ្គិសនីដំបូងបង្អស់របស់ពិភពលោក

ប៊ែរឡាំង៖ “Giga Train” ដែលជារថភ្លើងដើរដោយថាមពលអគ្គីសនីដំបូងបង្អស់របស់ក្រុមហ៊ុន Tesla ក៏ដូចជាពិភពលោក បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់។

រថភ្លើង Giga Train បានសាកល្បងដឹកមនុស្សជាលើកដំបូងចេញពីស្ថានីយ៍ Erkner ទៅ Tesla Sud ដែលជាស្ថានីយ៍មានទីតាំងនៅរោងចក្រផលិតរបស់ក្រុមហ៊ុន Tesla មានចំងាយជាង ៣២គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។

បច្ចុប្បន្នរថភ្លើង Giga Train អាចមានលទ្ធភាពដឹកអ្នកដំណើរបានចំនួន ៥០០នាក់ប៉ុណ្ណោះ ជាមួយនឹងកៅអីអង្គុយចំនួន ១២០កន្លែង។ ហើយមិនត្រឹមតែបុគ្គលិក Tesla ទេ អ្នកដំណើរទូទៅក៏ជិះមិនគិតលុយដែរ។

រថភ្លើង Giga Train ត្រូវបានរំពឹងថា នឹងដឹកជញ្ជូនមនុស្សប្រហែល ៤,៥០០នាក់ក្នុងមួយថ្ងៃ ទាំងទៅ និងមកពីរោងចក្រ Tesla ចំនួន៣លើក នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ជាផ្លូវការ។

អ្នកគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន Tesla លោកស្រី Theresa Eggler បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ rbb24 ថា រថភ្លើង Tesla ដើរដោយថាមពលអគ្គិសនី គឺជាបេសកកម្មរបស់ក្រុមហ៊ុនយើង ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ។

លោកស្រីបន្ថែមថា ការដាក់ឱ្យប្រើប្រាស់រថភ្លើងអគ្គិសនីនេះ គឺជាជម្រើសដ៏ល្អសម្រាប់បុគ្គលិក និងសាធារណជនទូទៅ ក្នុងការប្រើប្រាស់ជម្រើសនៃការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃថវិកា។

រថភ្លើង Giga Train នេះទៀតសោត ក៏ត្រូវបានរំពឹងដែរថា នឹងជួយកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតចំនួន ៥០តោនក្នុងមួយសប្តាហ៍ បើធៀបនឹងប្រភេទផ្សេងទៀត៕

ប្រភព : Yahoo Tech ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner