ទន្លេវៀតណាមហក់ឡើងខ្លាំងបំផុតពុំធ្លាប់មានក្នុងពេល៥០ឆ្នាំ

ហាណូយ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ទឹកជំនន់ទន្លេ ភាគខាងជើងបានឈានដល់កម្រិតខ្ពស់បំផុត ពុំធ្លាប់មាន ក្នុងរយៈពេលជាង៥ទសវត្សរ៍។

ប្រភពបានបញ្ជាក់ថា កម្ពស់ទឹកនៅទន្លេ Thao ភាគខាងជើង បានហក់ឡើងដល់៨៧ម៉ែត្រ បំបែកកំណត់ត្រា ក្នុងរយៈពេល៥៣ឆ្នាំ ខណៈដែលទឹកទន្លេ Cau នាភាគខាងជើងដូចគ្នា បានហក់ឡើងដល់ជិត ២៩ម៉ែត្រ ដែលលើសពីកំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេល៦៥ឆ្នាំ។

បើតាម VNexpress ក្នុងរយៈពេលបីថ្ងៃ ចុងក្រោយនេះ ទីក្រុងនិងខេត្តទាំង២៥ នៅភាគខាងជើង ប្រទេសវៀតណាម បានជួបប្រទះនូវភ្លៀងធ្លាក់ដ៏ខ្លាំង បន្ទាប់ពីរងការវាយប្រហារពីព្យុះទីហ្វុង Yagi ជន់លិចធ្ងន់ធ្ងរ។ មនុស្សជាង៦០នាក់ បានស្លាប់ ព្រមទាំង បាត់ខ្លួន៤០នាក់ផ្សេងទៀត គិតត្រឹមរសៀលថ្ងៃអង្គារ។

ស្ពានឆ្លងកាត់ស្រុកចំនួនពីរ នៅភាគខាងជើង បានបាក់ស្រុត បណ្តាលឲ្យយានជំនិះ និងមនុស្សធ្លាក់ចូលទន្លេ ភ្លាមៗ។ ក្រោយកើតហេតុ វៀតណាមបានដាក់ចេញបំរាមរថយន្តធំៗ ឆ្លងកាត់ស្ពានឆ្លងទន្លេ បារម្ភពីបញ្ហាគ្រោះថ្នាក់ នេះបើតាម VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner