កូឡុំប៊ីរឹបអូសទូកនេសាទខុសច្បាប់នៅមហាសមុទ្រប៉ាស៊ីហ្វិក

បូហ្គោតា៖ កូឡុំប៊ីបានរឹបអូសទូកនេសាទរបស់ជនជាតិអេក្វាឌ័រនៅសមុទ្រប៉ាស៊ីហ្វិកកូឡុំប៊ី។

កងទ័ពជើងទឹកកូឡុំប៊ីបានរឹបអូសទូកនេសាទរបស់ជនជាតិអេក្វាឌ័រនៅសមុទ្រប៉ាស៊ីហ្វិកកូឡុំប៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការនេសាទត្រីខុសច្បាប់ និងលួចដឹកជញ្ជូនប្រភេទសត្វអភិរក្ស និងជិតផុតពូជ។

កងទ័ពជើងទឹកកូឡុំប៊ីបានរឹបអូសទូកនេសាទនេះ រួមជាមួយនឹងភស្តុតាងមួយចំនួន មានដូចជាត្រីឆ្លាម និងព្រុយត្រីឆ្លាម ក៏ដូចជាត្រីធូណា ហើយបានឃាត់ខ្លួនអ្នកនេសាទ៣នាក់ ដោយចោទពីបទធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតក្នុងទឹកដីបរទេស។

លោក Frigate Diego Gil មេបញ្ជាការនៃនាវាចម្បាំងកងទ័ពជើងទឹកកូឡុំប៊ី បាននិយាយថា ទូកនេះគ្រប់គ្រងដោយជនជាតិអេក្វាឌ័រចំនួន៣នាក់ ហើយការនេសាទខុសច្បាប់ក៏បានរកឃើញនៅលើទូកនេះផងដែរ។

ក្នុងនោះរួមមានប្រភេទសត្វហាមឃាត់មួយចំនួន ដូចជាត្រីឆ្លាម និងប្រភេទសត្វត្រីជិតផុតពូជ ដូចជា ត្រីសាឡី និងម៉ាលីន ក៏ដូចជាប្រភេទសត្វត្រៅដទៃទៀតដូចជា ត្រីធូណា និងត្រីដូរ៉ាដូ។

លោកកាពីទែន Frigate Diego Gil បន្ថែមថា គិតមកទល់នឹងពេលនេះ កងទ័ពជើងទឹកជាតិ សហការជាមួយកងកម្លាំងជើងទឹកប៉ាស៊ីហ្វិក រឹបអូសបានការចាប់ត្រីខុសច្បាប់ប្រហែល ៦តោន នៅក្នុងប្រតិបត្តិការផ្សេងៗ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner