សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ កញ្ញា ២០២៤

១. កម្ពុជាគ្រោងតម្លើងស្ថានីយឧតុនិយមជាង ១ ៦០០កន្លែង ដើម្បីគ្រប់គ្រងបញ្ហាអាកាសធាតុ – AMS Economy

២. កម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៉ី សម្រាប់ឆ្នាំ២០២៤ – FN

៣. រោងចក្រផលិតសំបកកង់រថយន្ត តម្លៃជាង ១៣០លានដុល្លារ ស្ថិតនៅខេត្តក្រចេះ នឹងចាប់ផ្តើមដំណើរការផលិតជាផ្លូវការនាថ្ងៃទី៦ កញ្ញា ខាងមុខ – កម្ពុជាថ្មី

៤. អាមេរិក បដិសេធការបណ្ដេញអគ្គកុងស៊ុលចិន ប្រចាំរដ្ឋញូវយ៉ក ចេញពីប្រទេស – CNN

៥. លោក Netanyahu បញ្ជាក់ឡើងវិញថានឹងមិនដកកងទ័ពអ៉ីស្រាអែលចេញពីច្រករបៀងព្រំដែនហ្គាហ្សាទេ លុះត្រាតែធានាបានសុវត្ថិភាព – Reuters

#ams1minute

ads banner