កូរ៉េខាងជើងបញ្ចេញរូបភាពរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាលើកដំបូង

ព្យុងយ៉ាង៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបញ្ចេញរូបភាពនៃរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ជាលើកដំបូង ដោយបង្ហាញពីសកម្មភាព មេដឹកនាំ គីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ទីនោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា អំឡុងទស្សនកិច្ចនោះ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមទៀត ដើម្បីជំរុញឃ្លាំងអាវុធនុយក្លេអ៊ែរ សម្រាប់ការពារខ្លួន។

ជាការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី ជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាសកម្មភាពបាញ់បង្ហោះ លើកដំបូង ក្នុងរយៈពេលជាងពីរខែ។

កូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលទាំងនោះបានហោះប្រហែល ៣៦០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលសមុទ្រ។ ប៉ុន្តែ មិនបានបញ្ជាក់ពីចំនួនមីស៊ីល ដែលបានបាញ់នោះទេ។ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលនេះ ដោយចាត់ទុកថាជាការបង្កហេតុ និងការរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner