រដ្ឋបាលក្រុងកំពង់ចាមបើកវេទិការសាធារណៈដើម្បីស្តាប់ប្រជាពលរដ្ឋ

កំពង់ចាម៖ក្រុមប្រឹក្សានិងគណៈអភិបាលក្រុងកំពង់ចាមកាលពី​ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំវេទិកា​ផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​សម្រាប់ឆ្នាំទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សា​ក្រុងកំពង់ចាម នៅបរិវេណវត្តជោតនារាម​ (បឹងកុក​ )ភូមិបឹងកុក២​ សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូលរួមពីលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សា​តំណាង​លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលក្រុង​កំពង់ចាម​ ។

វេទិកានេះក៏មានការចូលរួមពី​លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាក្រុង​ មន្រ្តីអង្គភាព​ចំណុះរដ្ឋបាលក្រុង​ ​ ចៅសង្កាត់ទាំងបួន​ និងប្រជាពល​រដ្ឋ​សរុបចំនួន២៦៧​នាក់ (ស្រី១៣៥​ នាក់)​ ។
ក្នុងឱកាសនេះ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានស្តាប់និង​ទទួលយកសំណូមពរពីប្រជាពលរដ្ឋ​ដោយករណី​មួយចំនួនបានដោះ​ស្រាយ​បាននៅនឹងកន្លែង។រីឯករណីខ្លះផ្សេងទៀតយកមកប្រជុំពិភាក្សា​ដោះស្រាយតាមក្រោយ៕

ដោយ៖លី ពៅ

ads banner