អាមេរិករឹបអូសគេហទំព័រជាង ៣៥០ លួចនាំចូលឧបករណ៍ច្នៃកាំភ្លើង ពី ចិន

វ៉ាស៊ីនតោន : អាមេរិកបានរឹបអូសគេហទំព័រជាង ៣៥៥ ដែលលាក់បាំងលក់ឧបករណ៍ និងគ្រឿងបង្គុំផលិតកាំភ្លើងពីប្រទេសចិន។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ។

អាជ្ញាធរអាមេរិកនាពេលថ្មីៗនេះ បានរឹបអូសគេហទំព័រជាង ៣៥៥ ដែលលួចលក់ឧបករណ៍ និងគ្រឿងបង្គុំផលិតកាំភ្លើងពីប្រទេសចិន ដែលប្រើដើម្បីផលិតលមកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិទៅជាកាំភ្លើងយន្តស្វ័យប្រវត្តិពេញលេញ។

រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុង Boston បាននិយាយថា ការរឹបអូសគេហទំព័រនេះធ្វើឡើងក្រោយមានការស៊ើបអង្កេតចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងគេហទំព័រ អាជីវកម្ម និងបុគ្គលដែលលក់ និងនាំចូលឧបករណ៍កែច្នៃកាំភ្លើងយន្តដោយខុសច្បាប់។

លោកស្រី Ketty Larco-Ward អធិការទទួលបន្ទុកសេវាអធិការកិច្ចប្រៃសណីយ៍នៃទីក្រុង Boston បាននិយាយថា ឧបករណ៍កែច្នៃកាំភ្លើងយន្តជាង ៧០០គ្រឿង កាំភ្លើងកែច្នៃខុសច្បាប់ ៨៧ដើម កាំភ្លើងខ្លី ៥៩ដើម និងកាំភ្លើងវែង ៤៦ដើមត្រូវបានរឹបអូស ដែលនេះជាលទ្ធផលនៃការស៊ើបអង្កេត បន្ថែមពីលើការរឹបអូសគេហទំព័រចំនួន ៣៥៥។

លោក Joshua Levy មេធាវីស្តីទីអាមេរិកនៅរដ្ឋ Massachusetts បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹបអូសគេហទំព័េទាំងនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការរំខានដល់លំហូរនៃការបង្ខូចកេរ្តិ៍ឈ្មោះដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សុវត្ថិភាពសាធារណៈអាមេរិក៕

ប្រភព : Yahoo News ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner