អភិបាលខេត្តកំពង់ចាមចុះពិនិត្យនិងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សានុសិស្ស

កំពង់ចាម៖កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ឧត្តម​សេនីយ៍​ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអម​ដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យការផ្ដល់​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។

សូមជម្រាបថា សកម្មភាពផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ បន្ទាប់អនុសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការយក​ចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្តកំពង់ចាមឱ្យ កម្លាំង​ជំនាញខេត្ត បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ នៅតាម ភូមិ-ឃុំ/សង្កាត់ និងផ្ដល់អត្តសញ្ញាណ​បណ្ណជូនសិស្សា​នុសិស្ស នៅតាមបណ្ដាសាលារៀន៕
ដោយ៖លី ពៅ

ads banner