វៀតណាមផ្តើមបោសសម្អាតបន្ទាប់ពីព្យុះទីហ្វុង

ហាណូយ៖ កាលពីថ្ងៃសុក្រ នៅរដ្ឋធានីហាណូយ របស់វៀតណាម អ្នកស្រុកបានចាប់ផ្តើមបោសសម្អាតកំទេចកំទី និងភក់ បន្ទាប់ពីទឹកដែលបានលិចផ្នែកខ្លះនៃទីក្រុងបានចាប់ផ្តើមស្រកវិញ ហើយព្រះអាទិត្យបានចេញមក ជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃ។

ដោយសារតែព្យុះទីហ្វុង យ៉ាជី (Yagi) គិតត្រឹមល្ងាចថ្ងៃសុក្រ មនុស្ស២៣៣នាក់បានស្លាប់ ហើយមនុស្សរាប់សិបនាក់ទៀត បាត់ខ្លួននៅឡើយ នាំឲក្យចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ មនុស្សសរុបចំនួន ១៣ម៉ឺននាក់ ត្រូវបានជម្លៀស ខណៈដែលផ្ទះជាង១៣ម៉ឺន៥ពាន់ខ្នង ត្រូវបានខូចខាត នេះបើយោងតាមអាជ្ញាធរ។

លោកស្រី Huong អាយុ ៤០ ឆ្នាំបានប្រាប់ AFP ថា «នេះគឺជាទឹកជំនន់ខ្ពស់បំផុត ដែលខ្ញុំមិនធ្លាប់បានឃើញ ទឹកមានកម្ពស់លើសពីមួយម៉ែត្រ នៅជាន់ទីមួយ»។ យ៉ាងណាមិញ លោកស្រីថា «ទឹកបានចាប់ផ្តើមស្រក ដូច្នេះ យើងចាប់ផ្តើមសម្អាតបន្តិចម្តងៗ។ ប៉ុន្តែនឹងត្រូវចំណាយពេល ជាច្រើនថ្ងៃ ក្នុងការស្តារឡើងវិញ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner