ថៃជាប់ជាប្រទេសមានបុរស «អត់សក់» ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍

បាងកក៖ ថៃបានក្លាយជាប្រទេសដែលមានបុរសអត់សក់ ច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ឆ្នាំ ក្នុងឆ្នាំ២០២៤ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ដែលផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ ស៊ីសៀ ស្តាត (Seasia Stats)។

ប្រភពបានចេញផ្សាយបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើការស្ទង់មតិរបស់ វេទិកាអនឡាញទាក់ទងនឹងការព្យាបាលបញ្ហាជ្រុះសក់ មេឌី ហែ (Medihair) គ្របដណ្តប់លើប្រទេសចំនួន ៤៧ នៅលើពិភពលោក។ ការស្ទង់មតិនេះ ត្រូវបានវាស់វែង ដោយផ្អែកលើការបាត់បង់សក់របស់បុរស តាមចំនួនប្រជាជន គិតជាភាគរយ។

ប្រភពថា ប្រទេសថៃ មាន៣០.៩៤%។ លេខ២ គឺម៉ាឡេស៊ី, លេខ៣ គឺហ្វីលីពីន និងលេខ៤ គឺ ឥណ្ឌូនេស៊ី។
រីឯប្រទេសដែលមានបុរសអត់សក់ច្រើនជាងគេលើលោក នៅឆ្នាំ២០២៤ គឺប្រទេសអេស្បាញ ជាមួយអត្រា ៤៤.៥០ ភាគរយ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner