អ្នកភូមិមីយ៉ាន់ម៉ាជិះដំរីគេចពីទឹកជំនន់

បរទេស៖ នៅតំបន់ Mandalay របស់ប្រទេសមីយ៉ាន់ម៉ា អ្នកភូមិមួយក្រុមបានជិះដំរី គេចពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ទៅកាន់ដីស្ងួត បន្ទាប់ពីមានព្យុះទីហ្វុង យ៉ាជី (Yagi) ដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។

របបយោធាបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្សជាង២៣ម៉ឺន៥ពាន់នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ បានកើនដល់៣៣នាក់ហើយ គិតត្រឹមថ្ងៃសុក្រ ប៉ុន្តែ នាយកដ្ឋានពន្លត់អគ្គីភ័យក្រុមអ្នកជួយសង្គ្រោះថា បានរកឃើញសាកសព ចំនួន៣៦ នាក់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ទឹកជំនន់នៅតំបន់ជុំវិញរដ្ឋធានី ណៃពិដោ បានបណ្តាលឱ្យមានការបាក់ដី និងបំផ្លាញប៉មអគ្គិសនី អគារ ផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែង ជាច្រើនកន្លែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner