លោកស្រី Paetongtarn ចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn កាលពីថ្ងៃសុក្រ បានបញ្ជាឱ្យមន្ត្រី ជួយភ្លាមៗ ដល់ប្រជាជន ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងស្រុក Mae Sai នៃខេត្ត Chiang Rai ខណៈដែលខេត្តភាគខាងជើងមួយនេះ នៅតែជន់លិច ជាមួយនឹងចរន្តទឹកខ្លាំង ដែលបង្កឱ្យមានបញ្ហាប្រឈមដល់ប្រតិបត្តិការជួយសង្គ្រោះ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។

ក្នុងពេលមានវត្តមានផ្ទាល់ នៅ Mae Sai លោកស្រីបាននិយាយថា «យើងត្រូវផ្តល់អាហារ និងទឹកឱ្យបានឆាប់រហ័សដល់មនុស្សដែលជាប់គាំង នៅក្នុងផ្ទះ»។ លោកស្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសុវត្ថិភាពដល់ក្រុមការងារសង្គ្រោះផងដែរ។

គួរបញ្ជាក់ថា Mae Sai គឺជាស្រុកមួយ ក្នុងចំណោមស្រុកដែលរងគ្រោះខ្លាំងបំផុត ប្រឈមនឹងទឹកជំនន់ដែលកើនឡើងយ៉ាងលឿនពីទន្លេ Sai។ តំបន់មួយចំនួន នៃទីប្រជុំជនព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា នៅតែត្រូវបានកាត់ផ្តាច់ ពិបាកក្នុងការចែកចាយអាហារ និងរបស់របរចាំបាច់ផ្សេងទៀត ដល់ប្រជាជន។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានរាយការណ៍ថា មានអ្នកស្លាប់យ៉ាងតិច ៤នាក់ ដោយសារទឹកជំនន់ និងការបាក់ដី នៅក្នុងស្រុកចំនួន៦នៃខេត្ត Chiang Rai ប៉ះពាល់ដល់ប្រជាជន ចំនួន ៤៥៣០០គ្រួសារ៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner