រាជរដ្ឋាភិបាល តែងរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់​សុខុមាល​ភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់

ភ្នំពេញ៖ រាជរដ្ឋាភិបាល តែងរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ ចំណត និងរោងជាង និង អគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាជននៅតាមមូលដ្ឋាន ។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានពង្រីកបន្ថែមនូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល តែងតែខិតខំរិះរកយន្តការចាំបាច់ដែលមានប្រសិទ្ធភាព និងបានវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្តោតជាសំខាន់លើការកាត់បន្ថយការឈឺ និងការស្លាប់ដែលបណ្តាលមកពីជំងឺ ជាពិសេស ជំងឺមិនឆ្លងចម្បងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងអាហារូបត្ថម្ភ ការការពារសុខភាពសាធារណៈ ការបង្ការ និងការគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner