ព្រលឹងខ្មោចលងបន្លាច នៅប្រទេសរុស្ស៊ី

មូស្គូ៖ ស្ត្រី វ័យ៤៧ឆ្នាំ រស់នៅក្នុងទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី បានរៀបរាប់ថា មានព្រលឹងខ្មោចបុព្វបុរស បង្ហាញខ្លួន លងបន្លាច ចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ជាង២ឆ្នាំកន្លះ មកនេះ។
លោកស្រី Maria (ម៉ារីយ៉ា) បានអះអាងប្រាប់ AFP កាលពីពេលថ្មីៗនេះថា ខ្លួនមានអារម្មណ៍ភ័យខ្លាចដែលយល់ឃើញថា បុព្វបុរស, ជនរងគ្រោះ ក្រោមការគាបសង្កត់ របស់អតីតមេដឹកនាំសូវៀត ចូសេហ្វ ស្តាលីន (Josef Stalin) បានបង្ហាញមុខ។
គ្រូបង្រៀនភាសាអង់គ្លេសនៅសកលវិទ្យាល័យរូបនេះ បានរៀបរាប់ថា «ខ្ញុំកំពុងគិតជានិច្ច អំពីអ្នកដែលខ្ញុំកំពុងនិយាយជាមួយ…អ្វីដែលខ្ញុំកំពុងនិយាយ និងកន្លែងដែលខ្ញុំកំពុងធ្វើ»។ លោកស្រីបានបន្តថា «វាមិនមែនជារឿងធម្មតាទេ នៅពេលដែលអ្នកចាប់ផ្តើមគិតថា មានដូនតាបង្ហាញខ្លួន ទូរសព្ទរោទ៍ទាំងគ្មានអ្នកហៅចូល … ខ្ញុំកាន់តែភ័យខ្លាច»។
លោកស្រី Maria (ម៉ារីយ៉ា) បានចង្អុលទៅជីតារបស់ខ្លួន ដោយបន្សល់ទុកក្នុងសៀវភៅ ដែលមានរូបថតជនរងគ្រោះ ពីការបោសសំអាតរបស់ Stalin។ មានដើមកំណើតនៅប៉ូឡូញ បុរសរូបនេះ ត្រូវបានប្រកាសថាជា «សត្រូវរបស់ប្រជាជន» ហើយត្រូវបានប្រហារជីវិត នៅឆ្នាំ១៩៣៨ ពីបទ «ចារកម្ម»។
យ៉ាងណាមិញ ជាមួយនឹងការនិយាយ មិនបង្ហាញមុខច្បាស់ លោកស្រី ម៉ារីយ៉ា មានអារម្មណ៍ភ័យខ្លាចដោយបារម្ភថា លោកស្រីអាចត្រូវបានគេដាក់ឈ្មោះថាជា «ភ្នាក់ងារបរទេស» ដូចសម័យ Stalin ដែលគេចោទថា ជាអ្នករិះគន់ការដឹកនាំរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner