អនុប្រធានក្រុមការងារគណបក្សស្រុក ជំរុញក្រុមការងារភូមិទាំង៦ក្នុងឃុំវត្តតាមឹម
បាត់ដំបង៖ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះជួយភូមិទាំង៦ នៃឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំវត្តតាមឹមឯកឧត្តម អ៊ុត ក្លឹង អនុប្រធានក្រុមការងារគណប
ក្សស្រុកសង្កែ និងជាប្រធានក្រុមការងារគណៈពង្រឹងបក្សមូលដ្ឋានឃុំវត្តតាមឹមនៃស្រុកសង្កែ បានថ្លែងទៅកាន់ ប្រធានក្រុមការងារបក្សចុះជួយតាមបណ្តាភូមិទាំង៦ ដែលទើបទទួលបានសេចក្តីសម្រេចប្រកាសតែងតាំងភារកិច្ចថ្មីត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។សកម្មក្នុងការចុះជួបសួរសុខទុក្ខឱ្យបានជាប្រចាំដើម្បីស្តាប់ពីកង្វល់និងសំណូមពរនានា។
នៅក្នុងថ្ងៃដដែលនោះ ឯកឧត្តម អ៊ុត ក្លឹង និងលោកជំទាវ និង សហការី ព្រមទាំងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន សមាជិក សមាជិកា ក្រុមយុវជនបក្ស បាននាំយកនូវទេយ្យវត្ថុ ទេយ្យភាព មានគ្រែទេសចំនួន៦ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃក្នុងវត្តទាំង៦ ស្ថិតក្នុងឃុំវត្តតាមឹម៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.