ក្រុមការងារឃុំទ្រា ជួយជួសជុលផ្លូវលំប្រវែង ៥គីឡូម៉ែត្រនៅ​ក្នុងភូមិទំពេច

កំពង់ធំ៖លោក ផាង វី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា រួមជាមួយ​លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក វង់ ឡូ ប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញពិនិត្យ​សកម្មភាព​​​ជួសជុលផ្លូវលំ​ក្រាលក្រួសក្រហមមួយ​ខ្សែ​ប្រវែង៥គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំពេច ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសពិនិត្យការដ្ឋានកាលពីថ្ងៃទី១៥ ខែកញ្ញា លោក ផាង វី បានបញ្ជាក់ថា ដោយមានការបិណ្ឌបាត ពី​ព្រះគ្រូចៅ​អធិការ​វត្តទំពេច ព្រមទាំងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងស្ថានភាពជាក់​ស្ដែងដែលផ្លូវមានការខូចខាត លោកបានជួសជុល​ផ្លូវនេះឡើងវិញ​ដោយមានក្រាលក្រួសក្រហម។លោកថាកំណាត់ផ្លូវនេះក្រោយជួសជុលរួចនឹងជួយសម្រួល​ដល់ការ​ធ្វើដំណើរ​របស់ប្រជាជនក៏ដូចជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យកាន់​បិណ្ឌនិងភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner