ទឹកជំនន់នៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ ឆក់យកជីវិតមនុស្សកើនជិត ២៣០នាក់

ណៃពិដោ៖ សារព័ត៌មានបារាំង AFP បានចេញផ្សាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារតែទឹកជំនន់ដ៏ធំនៅមីយ៉ាន់ម៉ា បន្ទាប់ពីការវាយប្រហាររបស់ព្យុះទីហ្វុង Yagi បានកើនឡើងដល់ ២២៦នាក់ហើយ។

ទឹកជំនន់នៅមីយ៉ាន់ម៉ា បង្កឡើងពីព្យុះទីហ្វុង Yagi បានធ្វើឱ្យចំនួនជនរងគ្រោះបាត់បង់ជីវិតហក់ដល់ ២២៦នាក់ និង៧៧នាក់បាត់ខ្លូន គិតត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា។

ការិយាល័យអង្គកាសហប្រជាជាតិទទួលបន្ទុក សម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានព្យាករថា មនុស្សប្រហែល ៦៣១,០០០នាក់កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។

ការិយាល័យ UNOCHA បានគូសបញ្ជាក់ថា ស្បៀងអាហារ, ទឹកស្អាតបរិភោគ, ទីជម្រក និងសំលៀកបំពាក់ សុទ្ធតែជាតម្រូវការបន្ទាន់ ហើយបញ្ហាខ្សែបណ្តាញទំនាក់ទំនង ក៏ត្រូវបានខូចខាត ឬត្រូវកាត់ផ្តាច់។ រីឯស្ពានដែលរងការខូចខាត សុទ្ធ តែជាការរំខានយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែងជួយសង្គ្រោះ។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ (UN) បានព្រមានថា មនុស្សច្រើនជាង ៦០០,០០០នាក់ អាចត្រូវការជំនួយសង្រ្គោះបន្ទាន់ ខណៈផ្ទៃដីដាំដុះស្រូវជិត ២៦០,០០០ហិកតា និងដំណាំផ្សេងទៀតត្រូវបានបំផ្លាញ ដោយសារទឹកជំនន់៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner