ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ដឹកនាំនិងមន្ត្រីរាជការក្រសួងធ្វើទស្សនកិច្ច តាមបណ្តា​ខេត្តនាទិសឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (DTA)

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី​១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង ប្រមាណ ១២០នាក់ ជាជំហានដំបូង ដើម្បីធ្វើទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និង​អធិប​តេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសាន​ក្នុងតំបន់ត្រី​កោណអភិវឌ្ឍន៍ (DTA) លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ហើយដំណើរទស្សនកិច្ចនេះ ក៏នឹងមានជាបន្តបន្ទាប់ទៀត សម្រាប់​អង្គភាព​ក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការធ្វើបទបង្ហាញអំពីកិច្ចការបោះបង្គោលខណ្ឌសីមា​ព្រំដែន​គោករវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ពីសំណាក់ ឯកឧត្តម ឃុំ ប៉ុណ្ណាប័ន្ន អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែន និងមន្ត្រីជំនាញ ដើម្បីផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជា និង​ប្រទេសជិតខាង ។

ដំណើរទស្សនកិច្ចមួយនេះ បានធ្វើឱ្យថ្នាក់ដឹកនាំនិងមន្ត្រី រាជការក្រសួងបានស្គាល់ ពីទឹកដី និងខណ្ឌសីមាព្រំដែនគោករបស់ខ្លួនយ៉ាងច្បាស់លាស់ និងបានយល់ ពីសារៈ សំខាន់នៃការកសាងផ្លូវក្រវាត់ព្រំដែន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តាខេត្ត​នៅភូមិភាគឦសាន។ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ដែលបាន ចូលរួមបង្ហាញក្តីសប្បាយ​រីករាយ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបូរណភាពទឹកដី និង​អធិបតេយ្យភាពជាតិកម្ពុជា ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner