Samsung គ្រោងកាត់បន្ថយបុគ្គលិកសកល ៣០ភាគរយ

សេអ៊ូល : Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ទូរទស្សន៍ និងបន្ទះឈីបមេម៉ូរីលំដាប់កំពូលរបស់ពិភពលោក កំពុងកាត់បន្ថយបុគ្គលិកនៅក្រៅប្រទេសរហូតដល់ ៣០ភាគរយ។ នេះបើតាមប្រភពចំនួនបី ដែលដឹងអំពីបញ្ហានេះបានប្រាប់កាសែតរ៉យទ័រ។

ប្រភពចំនួនពីរក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង បានណែនាំក្រុមហ៊ុនបុត្រសម្ព័ន្ធទូទាំងពិភពលោក ឱ្យកាត់បន្ថយបុគ្គលិកផ្នែកលក់ និងទីផ្សារប្រហែល ១៥ភាគរយ និងបុគ្គលិករដ្ឋបាលរហូតដល់ ៣០ភាគរយ។

ប្រភពមួយបានទម្លាយឱ្យដឹងថា ផែនការនេះនឹងត្រូវអនុវត្តនៅចុងឆ្នាំ ២០២៤នេះ ហើយនឹងប៉ះពាល់ដល់បុគ្គលិកនៅទូទាំងអាមេរិក អឺរ៉ុប អាស៊ី និងអាហ្រ្វិក។ យ៉ាងណាមិញ គេនៅមិនច្បាស់ថាតើមានបុគ្គលិកប៉ុន្មាននាក់ នឹងត្រូវជម្រុះចេញ ហើយប្រទេសណា និងអង្គភាពអាជីវកម្មណាខ្លះដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

ក្រុមហ៊ុន Samsung មានបុគ្គលិកសរុបចំនួន ២៦៧,៨០០នាក់ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ហើយជាងពាក់កណ្តាល ឬប្រហែល ១៤៧,០០០នាក់ ភាគច្រើនជាបុគ្គលិកមានមូលដ្ឋាននៅក្រៅប្រទេស នេះបើយោងតាមរបាយការណ៍និរន្តរភាពចុងក្រោយរបស់ Samsung។

របាយ ការណ៍ បាន បន្ត ថា ផលិតកម្ម និង និងការអភិវឌ្ឍបានរួមបញ្ចូល ការងារ ភាគ ច្រើន ទាំង នោះ ហើយ បុគ្គលិក ផ្នែក លក់ និង ទីផ្សារ មាន ប្រហែល ២៥.១០០នាក់ ខណៈ មនុស្ស ២៧.៨០០នាក់ ធ្វើ ការ នៅ តំបន់ ផ្សេង ទៀត។

ប្រភពមួយបាននិយាយថា អាណត្តិសកល ស្តីពីការកាត់បន្ថយការងារត្រូវបានផ្ញើប្រហែល ៣សប្តាហ៍មុន ហើយប្រតិបត្តិការនៅប្រទេសឥណ្ឌារបស់ Samsung កំពុងផ្តល់កញ្ចប់ប្រាក់បំណាច់ដល់បុគ្គលិកកម្រិតមធ្យមមួយចំនួនដែលបានចាកចេញក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

បុគ្គលិក សរុប ដែល អាច នឹង ត្រូវ ចាក ចេញ ពី អង្គភាព របស់ ប្រទេស ឥណ្ឌា អាច កើន ដល់ ១,០០០នាក់ ។ Samsung មានបុគ្គលិកប្រហែល ២៥,០០០នាក់នៅក្នុងប្រទេសឥណ្ឌា។

រីនៅក្នុងប្រទេសចិន Samsung បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួន អំពីការកាត់បន្ថយការងារ ដែលរំពឹងថា នឹងប៉ះពាល់ដល់បុគ្គលិករបស់ខ្លួនប្រហែល ៣០ភាគរយនៅក្នុងប្រតិបត្តិការលក់៕

ប្រភព : CNA ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner