មន្ទីរពេទ្យ អុីនធ័រឃែរ បើកដំណើរការសាខា អ៊ិចប្រេស ថ្មីរបស់ខ្លួន ដើម្បីផ្តល់សេវាថែទាំសុខភាពចម្បងកាន់តែជិតលោកអ្នក
ភ្នំពេញ : មន្ទីរពេទ្យ អុីនធ័រឃែរ ដែលតែងតែផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានប្រកាសពីការបើកដំណើរការនៃ អុីនធ័រឃែរ អ៊ិចប្រេស ដែលជាគំនិតផ្តួចផ្តើមក្នុងការនាំយកសេវាថែទាំសុខភាពឲ្យកាន់តែជិតសហគមន៍របស់អ្នក។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ដំណោះស្រាយបញ្ហាសុខភាពជាមួយនឹងភាពងាយស្រួល និងទំនុកចិត្ត ដូច្នេះសាខា អុីនធ័រឃែរ អ៊ិចប្រេស ទាំងពីរមានគោលបំណងផ្តល់នូវការថែទាំសុខភាពតាមតម្រូវការនិងយកចិត្តទុកដាក់លើសហគមន៍បន្ថែមទៀតផ្តោតលើសុខភាព និងសុខមាលភាពលោកអ្នក។
សាខាអុីនធ័រឃែរ អ៊ិចប្រេស ថ្មីនេះមានទីតាំងស្ថិតនៅ វិមានកុលាប និង Urban Village (ផ្លូវ ៦០ ម៉ែត្រ) ដើម្បីបន្ថែមសេវាកម្មថែទាំសុខភាពរវាងមន្ទីរពេទ្យធំ និងការថែទាំបឋម ដោយផ្តល់នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពសំខាន់ៗយ៉ាងឆាប់រហ័ស។ សាខា អុីនធ័រឃែរ អ៊ិចប្រេស នឹងផ្តល់ការពិនិត្យនិងព្យាបាលមួយសម្រាប់អ្នកជំងឺដែលសែ្វងរកសេវាសុខភាពរហ័សនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាការបញ្ចូនទៅកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ទាន់ពេលវេលាដែលជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិ។
អុីនធ័រឃែរ អ៊ិចប្រេស នឹងផ្តល់ជូននូវសេវាកម្មថែទាំសុខភាពជាច្រើនជាមួយទំនុកចិត្តខ្ពស់ រួមមានការពិគ្រោះជំងឺទូទៅ ការចាក់វ៉ាក់សាំង ការពិនិត្យសុខភាព ជំនួយសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (AEDs)។ ដើម្បីជាការអបអរសាទរសម្រាប់ការបើកដំណើរការថ្មី អុីនធ័រឃែរ អ៊ិចប្រេស នឹងមានការផ្តល់ជូនពិសេស រួមទាំងការបញ្ចុះតម្លៃ ២០% លើសេវាពិគ្រោះជាមួយវេជ្ជបណ្ឌិត កញ្ចប់ពិនិត្យសុខភាពមូលដ្ឋានពិសេស និងតម្លៃពិសេសលើវ៉ាក់សាំងជំងឺគ្រុនផ្តាសាយរួមជាមួយនឹងកញ្ចប់សុខភាពកុមារផងដែរ។
ការបើកដំណើរការរបស់អុីនធ័រឃែរ អ៊ិចប្រេស គឺស្របតាមបេសកកម្មរបស់មន្ទីរពេទ្យ អុីនធ័រឃែរ ក្នុងការផ្តល់នូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងការទទួលបានសេវាសុខភាពកាន់តែងាយស្រួលជូនលោកអ្នក។ សាខានីមួយៗមានក្រុមការងារផ្នែកវេជ្ជសាស្រ្តជំនាញដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ រួមទាំងក្រុមគ្រូពេទ្យផ្នែកជំងឺទូទៅ និងគិលានុបដ្ឋាយិកា ដែលធានាបាននូវការថែទាំប្រកបដោយទំនុកចិត្ត និងអ្នកជំនាញផ្នែកសុខភាពដែលស្ថិតនៅក្បែរសហគមន៍របស់អ្នក។
លើសពីនេះគ្រឿងបរិក្ខារនៅតាមសាខានីមួយៗត្រូវបានរៀបចំឡើងដោយគិតគូរពីសុខភាព និងសុវត្ថិភាពសហគមន៍ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅថែទាំសុខភាពសម្រាប់សេវាវេជ្ជសាស្រ្តរហ័ស និងមានប្រសិទ្ធភាព។ ការពង្រីកសាខាទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់មន្ទីរពេទ្យ អុីនធ័រឃែរ ក្នុងការផ្តល់សេវាសុខភាពឲ្យកាន់តែទូលំទូលាយ ដើម្បីដឹកនាំវិស័យសុខាភិបាលក្នុងការផ្តល់នូវដំណោះស្រាយថែទាំសុខភាពដែលផ្តោតលើអ្នកជំងឺ និងសហគមន៍ជាចម្បង។ នៅមន្ទីរពេទ្យ អុីនធ័រឃែរ សុខភាពរបស់អ្នក គឺជាបេសកកម្មរបស់យើង៕
អត្ថបទ : ឈឹម ទីណា