ភ្លៀងលិចលង់កោះទេសចរណ៍ហ្វ៊ូគុកនៅវៀតណាម

បរទេស៖ នៅប្រទេសវៀតណាម ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ៨ម៉ោងជាប់ៗគ្នា បានធ្វើឱ្យកោះ Phu Quoc ឬ ខ្មែរនិយមហៅថា កោះត្រល់ ជន់លិចភ្លាមៗ ដោយបានធ្វើឲ្យអ្នកស្រុក និងភ្ញៀវទេសចរជាប់គាំង ខណៈផ្លូវសំខាន់ៗ បានលិចនៅក្រោមទឹកជិតមួយម៉ែត្រ។

កោះហ្វ៊ូគុក ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយបានអភិវឌ្ឍន៍នគរូបនីយកម្មយ៉ាងឆាប់រហ័ស ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ការសាងសង់យ៉ាងទូលំទូលាយ បានកាត់បន្ថយទំហំស្រះ, បឹង, ទន្លេ និង ប្រព័ន្ធលូ បានធ្វើឲ្យកោះមួយនេះ ជន់លិចញឹកញាប់ ពេលមានភ្លៀងធ្លាក់ខ្លាំង។

ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើម ថ្មីៗនេះ តាំងពីយប់ ធ្លាយដល់ព្រឹក នៅលើកោះ បណ្តាលឱ្យកម្រិតទឹក នៅក្នុងតំបន់កើនឡើង យ៉ាងឆាប់រហ័ស។ អាជ្ញាធពង្រាយកងកម្លាំង មានទាំង យោធានិង ប៉ូលីស ជួយជម្លៀសប្រជាជន និងទ្រព្យសម្បត្តិ ចេញពីតំបន់លិចលង់ យ៉ាងខ្លាំង៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner