រដ្ឋបាលខេត្តសៀមរាបចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម
សៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមទាំងថ្នាក់ដឹកនាំនៃគណៈអភិបាល ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការនៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមកាន់បិណ្ឌ១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បន្ទាប់ពីបំពេញកិច្ចតាមទំនៀមទម្លាប់ប្រពៃណីសាសនា ឯកឧត្តម ប្រាក់ សោភ័ណ ព្រមទាំងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាបានប្រគេនទេយ្យទានមាន គ្រឿងឧបភោគ បរិភោគ ចំនួន១០មុខ និងបច្ច័យចំនួន ២លានរៀលនិងបច្ច័យចូល រួមរបស់មន្ត្រីរាជការក្នុងមួយវត្តៗ ព្រមទាំងបានជូនក្រណាត់ស និងថវិការៀល ដល់ដូនជី តាជី ក្នុងវត្តនីមួយៗចំនួន៥០នាក់ ។
ព្រះសាសនសត្ថា តង់ តន ព្រះបញ្ញាវិមលបាឡាត់គណខេត្តជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន មានថេរៈដីកាថាពិធីកាន់ បិណ្ឌនិងភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ន៕
ដោយ៖ ប៊ុន រដ្ឋា