រដ្ឋបាលខេត្តរតនគិរីអញ្ជើញកាន់បិណ្ឌនៅវត្តឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ
រតនគិរី៖ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ ,ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌ១ នៅវត្តឦសាន្តរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្នុងឱកាសកាន់បិណ្ឌនេះដែរ ថ្នាក់ដឹកនាំខេត្តបាននាំយកនូវគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃមាន អង្ករ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល ប៊ីចេង ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យ២លានរៀល។ដោយឡែកឆ្លើយតបនឹងការបិណ្ឌបាត្ររបស់ព្រះសង្ឃឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវបានប្រគេនបច្ច័យ១លានរៀល និងឯកឧត្តម ជា ថាវរិទ្ធ ចំនួន១លានសម្រាប់ ពេញមួយឆ្នាំដែរ។
ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីដែលបានចែកឋានទៅ ៕
ដោយ៖ គតិ យុត្ត