ប្រធានសហព័ន្ធកីឡារាំកម្ពុជា ចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ជាការពង្រីកធនធានគ្រូបង្វឹករាំនៅកម្ពុជា

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតតមធ្យម ក្រោមគម្រោងឧត្តមគាំទ្រ ដោយក្រសួងអប់រំយុវជន និងកីឡា ដែលបានដំណើរការអស់រយៈពេល៧ថ្ងៃ បានបញ្ចប់ ដោយសិក្ខាកាម ២០%ទទួលបាននិន្ទេសល្អបង្គួរ និងនិន្ទេសមធ្យម៨០%។

លោក ស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍​លើកឡើង​ថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមមកពីបណ្តាលក្លឹបរាំក្រោមចំណុះ​សហព័ន្ធចូលរួមចំនួន២៥នាក់ ក្នុងនោះមានស្រី១៥នាក់ និងបុរស១០នាក់។

លោក ស្រីថា វគ្គបណ្តុះបណ្តាលគ្រូកីឡារាំកម្រិតមធ្យមនេះ ពិតជាមានសារៈ​សំខាន់​ណា​ស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធាន​មនុស្សលើផ្នែកគ្រូបង្វឹក​កីឡារាំនៅ​កម្ពុជា​។ ជាពិសេស ជាផ្នែកមួយនៃការអភិវឌ្ឍកីឡារាំ ដើម្បីពង្រឹងគុណភាពជំនាញកីឡារាំឆ្ពោះ​ទៅ​រកការប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិ។

លោកស្រី អគ្គលេខាធិការ អះអាងថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៧ថ្ងៃកន្លង​មក​នេះ សិក្ខាកាមដែលជាគ្រូបង្រឹក និងកីឡាករកីឡាការិនី បានយកចិត្តទុក​ដាក់​ក្រេប​ជញ្ជក់យកចំណេះជំនាញយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំយកជំនាញទៅកាន់បណ្តាក្លិប បណ្តុះពង្រីកនូវធនធានថ្មីៗជូនសហព័ន្ធ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម បានប្រ​ព្រឹត្តទៅដោយរលូនដូចនិងអ្វីទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ។ជាមួយ​គ្នានោះលោក ជំទាវ ក៏បានកោតសរសើរ ចំពោះសិក្ខាកាមដែលបានចូលរួម គ្រូបង្វឹក​កម្រិតមធ្យម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង​អស់​ពី​សមត្ថភាព ដោយទទួលបានលទ្ធផលល្អប្រសើរ។ លោក ជំទាវ ប្រធានសហព័ន្ធបាន​គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានរៀបចំជាលើកទី២ហើយ ចាប់ពី​សហព័ន្ធបានបង្កើតមក ស្របតាមយុទ្ធសាស្រ្តសហព័ន្ធកីឡារាំកម្ពុជា។

លោកជំទាវថា វក្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាល​ធនធានមនុស្សក្នុងកម្រិតជំនាញគ្រូបង្វឹកកីឡារាំ ដើម្បីអភិវឌ្ឍន៍កីឡារាំងរបស់កម្ពុជា​ឈាន​ទៅរកការរីកចម្រើន និងមានសក្កានុពលដូចបណ្តាប្រទេសលើសកលលោកដែរ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner