មេធំក្រុម Hezbollah នៅលីបង់ ព្រមានផ្ទុះសង្គ្រាម ក្រោយការបំផ្ទុះឧបករណ៍Pager

បរទេស៖ មេធំរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ដ៏មានឥទ្ធិពល នៅប្រទេសលីបង់ លោក Hassan Nasrallah ពិពណ៌នាអំពីរលកដ៏សាហាវនៃការបំផ្ទុះឧបករណ៍ Pager ថាជាគោលដៅប្រកាសសង្រ្គាម ធ្ងន់ធ្ងរ ខណៈខ្លួនចាត់ទុកថា ជាការសម្លាប់ដ៏រង្គាល។

លោក Hassan Nasrallah បាននិយាយថា អ៊ីស្រាអែលនឹងប្រឈមមុខនឹងការសងសឹកដ៏សម្បើម មិនធ្លាប់មាន។ លោកបានចោទប្រកាន់អ៊ីស្រាអែលថា មានបំណងសម្លាប់មនុស្ស មិនតិចជាង ៥,០០០ នាក់ នោះទេ ក្នុងរយៈពេលត្រឹម ពីរនាទី។

គួររម្លឹកថា រយៈពេលពីរថ្ងៃមៃការបំផ្ទុះឧបករណ៍ទំនាក់ទំនង Pager នៅទូទាំងប្រទេសលីបង់ នាសប្តាហ៍នេះ បានសម្លាប់មនុស្ស ៣៧នាក់ និងរបួសជិត៣០០០នាក់ផ្សេងទៀត ខណៈដែលក្រុម Hezbollah បានចោទប្រកាន់ថា ជាស្នាដៃរបស់អ៊ីស្រាអែល ប៉ុន្តែ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនេះទេ។

លោក Hassan Nasrallah បានអះអាងទៀតថា ខ្លួននឹងពង្រីកវិសាលភាពនៃសង្គ្រាម នៅតំបន់ហ្គាហ្សា ដើម្បីរួមបញ្ចូលរណសិរ្សលីបង់។ លោក Nasrallah ក៏បានប្តេជ្ញាបន្តការប្រយុទ្ធ ប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់មានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner