លិចទូកកណ្តាលបឹងបណ្តាលឱ្យបណ្ដាលឱ្យមនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់បាត់បង់ជីវិត

ក្រចេះ៖មនុស្ស ៣នាក់ បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀត ត្រូវ​បានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ខណៈពួក​គេបានជិះ​ទូករួមគ្នាដឹកកសិផលដំឡូងមី ពីចម្ការមកផ្ទះ ហើយបានជួប​ខ្យល់​បក់បោកខ្លាំង និងទឹករលកធំៗបណ្តាលឱ្យលិចទូក នៅកណ្តាល​ផ្ទៃ​ទឹកបឹង នាវេលាម៉ោងជាង ២រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។

នៅក្នុងឧបទ្ទវហេតុនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា ប្រើប្រាស់ទូក ៧គ្រឿង ដើម្បីចុះរុករក និងជួយ​សង្គ្រោះអាយុជីវិតជនរងគ្រោះទាំង ៥នាក់ ដែលត្រូវបាន​លិចបាត់​ទៅក្នុងផ្ទៃទឹកបឹង។កម្លាំងសមត្ថកិច្ចបានរកឃើញ សាកសព ២នាក់ បាត់ខ្លួន០១ និង សមត្ថកិច្ចបានបន្តរុករក និងពីរនាក់ទៀត ត្រូវបាន​ជួយសង្គ្រោះជីវិតទាន់ពេលវេលា។

សាកសពជនរងគ្រោះដែលត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃទឹកបឹង នៅរសៀលថ្ងៃម្សិលមិញមានចំនួន ២នាក់ គឺ ១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំ និង២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិ​អញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២១ ខែកញ្ញានេះ សាកសពបុរសម្នាក់ទៀត ត្រូវបានរកឃើញឈ្មោះ បាវ ថៃ អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិឃុំជាមួយគ្នា។

អ្នកបើកទូកនៅក្នុងហេតុការណ៍នោះ បាននិយាយថា មូលហេតុដែល​បណ្តាលឲ្យលិចទូកដឹកដំឡូងមីនេះ គឺបណ្តាលមក​ពីមានខ្យល់បក់​បោកមកខ្លាំង និងមានទឹករលកធំៗ វាយពន្លិចទូកនៅក្នុងពេលនោះ​តែម្តង៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner