លោកកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន កាន់បិណ្ឌ៣ និងនាំបច្ច័យជាង​មួយម៉ឺនដុល្លាជួយកសាងព្រះវិហារវត្តភ្នំតាក្រោកសត្ថារាម

កំពត៖ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខា​សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមជាមួយ សមាជិក សមាជិកាគណ:កិត្តិយស និងគណ:ប្រតិបត្តិនាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ (បិណ្ឌ៣)នៅវត្តភ្នំតាក្រោកសត្ថារាម ស្ថិតនៅឃុំត្រពាំងរាំង ស្រុកជុំគិរី ។

នៅក្នុងឱកាសនោះ លោកជំទាវបាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិខេត្តកំពត ដែលលោក​តែយក​ចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត  ពិសេសបានគាំទ្រ និងលើក​ទឹកចិត្ត រាល់សកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាពេលកន្លង។

គណៈកម្មការវត្តបានបញ្ជាក់ថា  បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណី​ជាតិឆ្នាំនេះប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានមកវត្ត ហើយ​ទោះវត្តនៅលើភ្នំដាច់ស្រយាលតែព្រះសង្ឃមិនខ្វះចង្ហាន់ទេ។

ក្នុងឱកាសនេះលោកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន បានប្រគេន​ព្រះសង្ឃនូវអង្ករ២បាវ ត្រីខ៥យួរ ស្ករស៥គីឡូ ទឹកស៊ីអ៉ីវ៥យួរ ប្រេងឆា២ដបធំ តែ៥កញ្ចប់ ធូប៥ដុំ ប៊ីចេង៥គីឡូ មី៥កេស កាហ្វេ២កញ្ចប់ធំ ទឹកត្រី៥យួរ ត្រីងៀត៥គីឡូ ទឹកក្រូចទឹកផ្លែ​ឈើ៥កេស សៀងផ្អែម១០គីឡូ ខ្ទឹមស៥គីឡូ សាប៊ូម្សៅ៥កញ្ចប់ ផ្កាឈូក៧ទង ទឹកសុទ្ធ៥កេស បច្ច័យ​៥០ម៉ឺនរៀល  និង​បច្ច័យ​សម្រាប់កសាងព្រះវិហារចំនួន១៤ ៧១០ ដុល្លារអាមេរិក៕
ដោយ ៖សិលា សារិន

ads banner