ឯកឧត្តម សោម ស៊ុន ចុះពិនិត្យការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដងកាំបិត
កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ចុះពិនិត្យលទ្ធផលនៃការសាងសង់ទីស្នាក់ការគណបក្សឃុំ និងសួរសុខទុក្ខសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងក្រុមជាងសំណង់ ដែលកំពុងសាងសង់ទីស្នាក់ការគណបក្សប្រជាជន នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ។
លោក ឃួន សុខមករា តំណាងឱ្យក្រុមជាងសំណង់ បានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាថា ក្នុងរយៈពេល៧ថ្ងៃ នៃការសាងសង់ទីស្នាក់ការគណបក្សប្រជាជននៅឃុំដងកាំបិត ក្រុមជាងបានដំណើរការអនុវត្តតាមគម្រោងប្លង់ ដែលបានគ្រោងទុក ហើយគិតមកដល់ពេលនេះលទ្ធផលទទួលបាន៤០ភាគរយ នៅសប្តាហ៍ក្រោយ និងដំឡើងដំបូល រៀបជញ្ជាំងឥដ្ឋបង្ហើយនៅផ្នែកខាងក្រោម។
ដោយឡែកសមាជិកគណបក្ស ដែលមានជីវភាពខ្វះខាត ៧ គ្រួសារនៅភូមិស្រែវាលខាងលិច និងខាងកើត បានទទួលអំណោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតាមរយៈឯកឧត្តម សោម ស៊ុន មាន អង្ករ មី ត្រីខកំប៉ុង និងទឹកត្រី ទឹកស៊ីអ៊ីវ ។ចំពោះអ្នកបើកបរកាណូត ដឹកជញ្ជូនសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែន២នាក់បានទទួល អំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មាន អង្ករ មី និងត្រីខកំប៉ុង៕
ដោយ៖ ប៊ុន រដ្ឋា