ប្រធានកិត្តិយសនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន៖ការលុបបំបាត់ជំងឺគ្រុនចាញ់​បានគឺ​ផ្តើមចេញពីយើង​ទាំងអស់គ្នា

កំពង់ស្ពឺ៖ប្រធានកិត្តយស​នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃ ក្រសួងបរិស្ថាន លោកជំទាវ ជា សុផាកន្នី បានបញ្ជាក់ថា ការលុប បំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ទាំងស្រុងចេញពីកម្ពុជា គឺផ្តើមចេញពី យើងទាំងអស់គ្នា ។យើងទាំងអស់គ្នាអាចធ្វើបាន ដោយគ្រាន់តែគេង ក្នុងមុងជ្រលក់ថ្នាំរាល់ថ្ងៃ និងបំបាត់ឱ្យអស់ប្រភពនៃជម្រកមូស។

លោកជំទាវថ្លែងបែបនេះក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាននិងមន្ត្រីជំនាញនៃក្រសួងសុខាភិបាលចុះ​អប់រំផ្សព្វផ្សាយស្តីពី​ការបង្កា រ ទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិសាស្ត្រសហគមន៍ចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងឱកាសនៃការអប់រំផ្សព្វផ្សាយនោះ ប្រធានកិត្តិយស​នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងបរិស្ថានបាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​សហគមន៍​អ្នកផ្តល់​ជំនួយ​នានាសូម​បន្ត​នូវកិច្ច​សហការ​ជាមួយ​ក្រសួងប​រិស្ថាន ដើម្បី​លើកកម្ពស់​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការពង្រឹង​សមត្ថភាព និង​សុខុមាលភាព​មន្ត្រី​ឧទ្យានុរក្ស និង​គណៈកម្មការ សហគមន៍​តំបន់​ការពារ​ធម្មជាតិដើម្បី​ចូលរួម​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ឱ្យ​កាន់តែ​ស៊ីជម្រៅ កាន់តែ​ទូលំទូលាយ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ ដើម្បីឱ្យ​កម្ពុជាអាចធ្វើ​ដំណើរ​ទៅកាន់​អនាគត​មួយ​ដែល​គ្មាន​ជំងឺ​គ្រុនចាញ់នៅឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ៖ម៉ុន សំអាត

ads banner