អភិបាលខេត្តកំពង់ចាមសួរសុខទុក្ខកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យមួយខ្នង
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នៃកងពលតូចអន្តរាគមន៍លេខ៦ និងសម្ពោធអគារមន្ទីរពេទ្យ បរិក្ខាពេទ្យដែល ជាអំណោយរបស់ឯកឧត្តមនិងលោកជំទាវ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៦ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ជូនឧបត្ថមដល់កងពល និងវីរៈកងទ័ពទាំងអស់ចំណុះឱ្យកងពលតូចអន្តរាគមន៍លេខ៦ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤ នេះ៕
ដោយ៖លី ពៅ





