រាជរដ្ឋាភិបាលពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការអនុវត្តអភិក្រមចំនួន២ គឺ៖

អភិក្រមទី១៖ ការធ្វើទំនើបកម្ម និងពិពិធកម្ម សេវាសុខាភិបាលនៅថ្នាក់ជាតិឱ្យកាន់តែទំនើប ហើយឈានរហូតដល់តាមបណ្តាខេត្ត ដើម្បីអាចធ្វើវិមជ្ឈការនូវសមត្ថភាពព្យាបាលជំងឺសំខាន់មួយចំនួន ដូចជាវះកាត់បេះដូង វះកាត់ខួរក្បាល ដែលអាចធ្វើបាននៅត្រឹមថ្នាក់តំបន់ និងបណ្តាខេត្តនាពេលអនាគត។

អភិក្រមទី២៖ គឺការអនុវត្តពីក្រោមឡើងលើ ដែលជាការពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានចាប់ផ្តើមពីការពង្រឹងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។
វិធានការគន្លឹះ១ បានដាក់ចេញក្នុងចំណោមវិធានគន្លឹះ៥ គឺការពង្រឹងមណ្ឌលសុខភាព ដែលអាចផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ២៤ម៉ោងលើ២៤ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner