អង្គការសំអាតទន្លេ សមុទ្រ ៖ ការចូលរួមសំអាតសំរាមក្នុងទឹកទន្លេនឹងជួយមិនឱ្យបំពុលត្រីដែលជាប្រភពអាហារមនុស្ស និងបំពុលទឹកប្រើប្រាស់
ភ្នំពេញ៖ ទាំងពលរដ្ឋ ភាគីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមានសារៈប្រយោជន៍យ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថានជាពិសេស សំរាមក្នុងទន្លេ និងសមុទ្រ ដែលកំពុងបង្កផលប៉ះពាល់គំរាមកំហែងដល់ជីវៈចម្រុះក្នុងទឹក ទន្លេជាពាងទឹករបស់ប្រជាពលរដ្ឋ ជាប្រភពអាហាររបស់មនុស្សនិងសត្វ។នេះជាការលើកឡើងពីសំណាក់លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ ។
បញ្ជាក់ក្នុងទិវាសំអាតពិភពលោក លើកទី៧ World Cleanup Day កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោកនូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្របានឱ្យដឹងថា ”យើងបានបង្កើតរូបត្រីស៊ីសំរាមដែលវាបញ្ជាក់ថាបើយើងមិនធ្វើសកម្មភាពប្រមូលសំរាមទេ ត្រីទាំងអស់នៅក្នុងទន្លេវានឹងស៊ីសំរាម ស៊ីប្លាស្ទិកដែលនៅពេលនោះយើងចាប់ត្រីមកបរិភោគ ពេលនោះដែរយើងនឹងបរិភោគសំរាម និងប្លាស្ទិកចូលទៅដែរ។នេះហើយជាការគ្រោះថ្នាក់សម្រាប់យើងទាំងអស់គ្នា។យើងត្រូវចូលរួមសំអាតទន្លេ និងមិនត្រូវចោលសំរាមក្នុងទន្លេបន្តទៀតឡើយ” ។
លោកបានបញ្ជាក់ថា ដើម្បីបង្កភាពសប្បាយរីករាយ ភាពទាក់ទាញ ទិវាសំអាតពិភពលោកបញ្ចូល ការប្រគុំដន្រ្តីសម័យ ឆៃយ៉ាំកំចាត់សំរាម ទូកកំចាត់សំរាម ក្រុមចែវរើសដោយប្រើទូកកាយ៉ាក់ និង Clean2Win ជាកម្មវិធីប្រណាំងរើសយក រង្វាន់ពិសេសៗដ៏សម្បូរបែប ការចែក សម្ភារៈប្រើប្រាស់ជូនដល់អ្នកត្រូវការ ជាចំណែកមួយនៃយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ Good Deeds Day និងមានអាហារសំរន់ ភេសជ្ជៈសម្រាប់អ្នកចូលរួម ។
សំរាមដែលប្រមូលក្នុងទិវាសំអាតពីភពលោកលើទី៧ បានយកមករៀបដាំផ្ទាំងរូបភាពត្រីស៊ី ប្លាស្ទិក័បង្កើតជាសារមួយដ៏មានសារៈសំខាន់ជូនដល់ប្រជាពលរដ្ឋកម្ពុជា និង ប្រជាពលរដ្ឋទូទាំងសកលលោកឲ្យយល់ដឹងអំពីបញ្ហារបស់ប្លាស្លឹកដែលចូលមកជា ចំណែកនៃអាហាររបស់យើងប្រសិនបើយើងមិនទុកដាក់សំរាមបានត្រឹមត្រូវនោះ ទេ ។ គឺជាពេលវេលាមួយដែលស្ថាប័នពាក់ព័ន្ធ អ្នកស្រឡាញ់បរិស្ថាន រួមទាំង ក្រុមហ៊ុន រួមគ្នាអបអរសាទរនូវសមិទ្ធិផលរួមគឺ ក៏ម្ពុជាស្អាត ខ្មែរធ្វើបាន និងការរួមគ្នា ដើម្បីឈានទៅទទួលបាន ពិភពលោកគ្មានសំរាម។ ហើយចំណែកដ៏សំខាន់ មួយទៀតនោះគឺ ក្រុមហ៊ុននឹងទទួលនូវលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថា ក្រសួងបរិស្ថាន និង ពីទិវាសំអាតពិភពលោក World Cleanup Day ជាការសម្តែងនូវកិច្ចសហការដើម្បី និរន្តរភាពបរិស្ថានប្រទេសកម្ពុជាគឺ ស្អាតទឹក ទឹក ស្អាតដី ស្អាតខ្យល់។
ទិវាសំអាតពិភពលោកមិនអាចជាតំណោះស្រាយបញ្ហាបរិស្ថានរបស់ កម្ពុជា ឫពិភពលោកយើង ក្នុង១ថ្ងៃនោះទេ តែជាទិវាមួយជម្រុញការបំផុសគំនិតជាសកល លើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្រុមហ៊ុន ឯកជន និងមន្ត្រីរាជការទូទាំងប្រទេស នឹងទូទាំងពិភពលោក ដើម្បីរួមគ្នាសំអាត សំរាមចាស់ ទប់ស្កាត់ថ្មី បង្ក្រាបបទល្មើសចោលសំរាមបំពុលបរិស្ថានផ្សេងៗ ការ ផ្សព្វផ្សាយអប់រំ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ការកែច្នៃសំរាម និង ការអនុវត្តន៍ច្បាប់ អាចទទួលបាននូវប្រទេសមានអនាម័យល្អ ជាការចូលរួមធ្វើឲ្យ WIN VAUL ពិភពលោកទាំងមូលគ្មានសំរាម ៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូប ៖ ងីម ឆៃហួត