ស្ថានភាពធាតុអាកាស៖ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់គ្រប​ដណ្ដប់លើផ្ទៃ​ដី ៥០ភាគរយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤​ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អាន ដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាង​ត្បូង នៅបន្ត​មាន ឥទ្ធិពលខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃ​អាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រ​កម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៖

១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥៥ភាគរយ។

២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហ​ភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយ ។

៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៤៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យ​មអតិបរមា១,៧៥ម៉ែត្រ៕
សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner