ខ្សែកពេជ្រសតវត្សរ៍ទី១៨ ដាក់លក់ដេញថ្លៃ

បរទេស៖ ខ្សែកពេជ្រ «កម្រពិសេស» សល់ពីសតវត្សទី១៨ ត្រូវបានដាក់តាំងបង្ហាញ នៅសាជីវកម្មពហុជាតិ Sotheby’s ស្ថិតក្នុងទីក្រុងឡុងដ៍ ត្រៀមសម្រាប់ការដាក់លក់ដេញថ្លៃ នៅប្រទេសស្វីស នៅថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងដែលដាក់ដេញថ្លៃនៅទីក្រុងស្វីស ត្រូវបានគេប៉ាន់ប្រមាណថា អាចទទួលបានតម្លៃ ចន្លោះពី១.៨លានដុល្លារ ដល់ទៅ២.៨លានដុល្លារអាមេរិក សម្រាប់ខ្សែកពេជ្រ ដែលមានដុំពេជ្របញ្ជូលគ្នាប្រមាណ៥០០ដុំ មួយនេះ។

ខ្សែកពេជ្រមួយនេះ មានភ្ជាប់ទៅនឹងរឿងអាស្រូវ «Affair of the Necklace» ជំនាន់បដិវត្តន៍បារាំង និង ការសោយទីវង្គត របស់ម្ចាស់ក្សត្រី Marie-Antoinette ។

យ៉ាងណាមិញ សាជីវកម្មពហុជាតិ Sotheby’s មិនអាចបញ្ជាក់លម្អិតពីរឿងនេះបានទេ។ ប៉ុន្តែ ប្រធានផ្នែកគ្រឿងអលង្ការ លោក Andres White Correal កោតសរសើរខ្សែកនេះ ថា «មានសារៈសំខាន់ខ្លាំង»។

ខ្សែកនេះនឹងត្រូវបន្តដាក់តាំងបង្ហាញ ជាសាធារណៈ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ សប្តាហ៍នេះ មុនពេលត្រូវចាប់ផ្តើមដំណើរទេសចរណ៍ដែលនឹងនាំវា ទៅកាន់ទីក្រុងហុងកុង ញូវយ៉ក និងតៃវ៉ាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner