កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ ១១៧នាក់ចូលរួមប្រជែងក្នុង ព្រឹត្តិការណ៍ SAMBA ASIA-GROUP GOLF TOURNAMENT

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិមិនមែនអាជីពចំនួន ១១៧នាក់បានចូលរួមកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោល SAMBA ASIA-GROUP GOLF TOURNAMENT ដែលរៀបចំឡើងដោយភោជណីដ្ឋាន SAMBA នៅទីលានកីឡាវាយកូនកូនគោលឈុនអូនហ្គហ្វរីស៊ត ស្ថិតនៅក្នុង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

លោក អ៊ុក រតនៈវិសុទ្ធ ផ្នែកគ្រប់គ្រងទីផ្សារភោជណីដ្ឋាន SAMBA បានឱ្យដឹងថា នេះជា​ព្រឹត្តិការណ៍លើកទី១ ដែលភោជណីរដ្ឋានបានសហការជាមួយទីលានកីឡាវាយកូន​គោល​ឈុនអូនហ្គហ្វរីស៊ត ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយ​ជូន​ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមានមន្រ្តីរាជការ អ្នកវិនិយោគ ដែលមក​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា។

អ្នកគ្រប់គ្រងផ្នែកទីផ្សារ ខាងលើ បានគូសបញ្ជាក់ទៀតថា តាមរយៈព្រឹត្តិការណ៍​ប្រកួតនេះ មិនត្រឹមតែផ្តល់ជូននូវសុខមាលភាពដល់អ្នកលេងកីឡាវាយកូន​គោលប៉ុណ្ណោះនោះទេ ពោលវាបានបង្កើតឡើងនូវទំនាក់ទំនងផ្សារភ្ជាប់​មិត្តភាព​សាមគ្គីភាព និងកិច្ចសហការល្អជាមួយគ្នា ឈានទៅភ្ជាប់ទំ​នាក់ទំនងការវិនិយោ​គរួមគ្នាផងដែរ។ ទន្ទឹមជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតនេះ ភោជណីដ្ឋាន SAMBA ក៏ចង់ឱ្យភ្ញៀវជាតិនិងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ អំពីភោជណីដ្ឋានលំដាប់​អាស៊ីនៅកម្ពុជា ដែលជាផ្នែកមួយរួមចំណែកផ្តល់ជូននូវម្ហូបអាហារស្តង់ដារ​សម្រាប់​ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

លោក អ៊ុក រតនៈវិសុទ្ធ បានបន្ថែមទៀតថា តាមគម្រោង ការរៀបចំព្រឹត្តិការណ៍ប្រកួត​កូនគោលនេះ SAMBA មានគម្រោងរៀបចំជារៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យកីឡាករ​កីឡាការិ​នីមិនមែនអាជីពបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែល​ខិតខំហ្វឹកហាត់ ពិសេស ចង់ចូលរួមបំផុសលើកស្ទួយរួមចំណែកអភិវឌ្ឍន៍វិស័យ​កីឡាវាយកូនគោលឱ្យកាន់តែរីកចំនរើន។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំណាត់ថ្នាក់ Longest Drive អ្នកឈ្នះ២រូប បានទៅលើលោក លៀង យ៉ានឡី(Mr. Lien Yan Lei )និងលោក កាន់ វង្ស(Mr. Kan Vong )។ ជ័យលាភី Nearest to the pin អ្នកឈ្នះចំនួន៤រូប បានទៅលើ លោក ម៉ៅ ជាងគ័ង(Mr. Mao Jian guang.) លោក សំបូ(Mr. Sambo )លោក សៅ ចាន់ដារ៉ា.(Mr. Sao Chandara )លោក វីលៀម លី(William Li ).។ជ័យលាភីជើងឯកអ្នកស្រី កាន់ វង្ស .ជ័យលាភីជើងឯករង ឯកឧត្តម មួង សារ៉ាន់ .ជ័យលាភីជើងឯករងទី២ បានទៅលើលោក យ៉ាងប៉ី គ័ង(Yang Pei Guan)។ ម្ចាស់ជើងឯក Net Championship លោក រីគីខៃ(Ricky Cai) . Net Championship ចំណាត់ថ្នាក់​លេខ១ លោក លី ថៃគិត .ជ័យលាភីលេខ២ Net Championship លោក Zhu Zhenqiang៕

រូបភាព មឿង គឹមរ៉ុង
អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner