អាចម៍ផ្កាយយក្សពីរហោះមកកៀផែនដីក្នុងល្បឿនលឿននៅថ្ងៃនេះ

វ៉ាស៊ីនតោន៖ យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការ NASA បានឱ្យដឹងថា អាចម៍ផ្កាយយក្សចំនួនពីរកំពុងធ្វើដំណើរតម្រង់មករកផែនដីក្នុងល្បឿនលឿន ហើយនឹងហោះខិតជិតផែនដីបំផុតនៅថ្ងៃទី២៤ ខែកញ្ញានេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Economic Times។

ប្រភពដដែលបានឱ្យដឹងថា អាចម៍ផ្កាយចំនួនពីរនោះ មានឈ្មោះថា 2020 GE និង 2024 RO11 ត្រូវបានគេរំពឹងថា នឹងហោះឆ្លងកាត់ផែនដីយើង នៅថ្ងៃទី២៤ ខែកញ្ញានេះ។ អាចម៍ផ្កាយតូចមួយក្នុងចំណោមពីរ គឺ 2020 GE មានអង្កត់ផ្ចិតជិត ៨ម៉ែត្រ ឬមានទំហំប៉ុនឡានដឹកទំនិញ។

វាកំពុងធ្វើដំណើរមកជិតផែនដី ដោយឆ្លងកាត់ក្នុងចម្ងាយប្រហែល ៦៥ម៉ឺនគីឡូម៉ែត្រ។ រីឯអាចម៍ផ្កាយ 2024 RO11 មានអង្កត់ផ្ចិតជាង ៣៦ម៉ែត្រ ឬមានទំហំប៉ុនយន្តហោះ។ វានឹងហោះឆ្លងកាត់ផែនដីយើង ក្នុងចម្ងាយដ៏មានសុវត្ថិភាព គឺជាង ៧លានគីឡូម៉ែត្រ។

ក្រៅពីអាចម៍ផ្កាយទាំងពីរ អាចម៍ផ្កាយមួយទៀត មានឈ្មោះថា 2024 RK7 ក៏នឹងហោះមកកៀកផែនដីយើង នៅថ្ងៃទី២៥ ខែកញ្ញានេះផងដែរ។ អាចម៍ផ្កាយនេះ មានអង្កត់ផ្ចិតតូចជាងអាចម៍ផ្កាយ 2024 RO11 បន្តិច ពោលគឺជាង ៣០ម៉ែត្រ។

យោងតាមមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការ NASA បានអះអាងថា អាចម៍ផ្កាយដែលនឹងហោះមកកៀកភពផែនដីយើងទាំងនេះ នឹងមិនបង្កគ្រោះថ្នាក់ណាមួយឡើយ គឺវាគ្រាន់តែហោះឆ្លងកាត់ប៉ុណ្ណោះ៕

ប្រភព៖ The Economic Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner