កសិករថៃម្នាក់សុខចិត្តសម្លាប់ក្រពើទាំងអស់ក្នុងកសិដ្ឋានពេលទឹកជំនន់

បរទេស៖ កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងក្នុងប្រទេសថៃសុខចិត្តសម្លាប់ក្រពើទាំងអស់ ដោយបារម្ភថា ពួកវានឹងរួចចេញពីកសិដ្ឋាន ពេលទឹកជំនន់ជន់លិច បង្កហានិភ័យដល់ប្រជាជន នៅក្នុងតំបន់ នេះបើតាមកាសែតថៃ The Nation កាលពីថ្ងៃអង្គារ។

ប្រភពបានចុះផ្សាយថា កសិករឈ្មោះ Natthapak បានប្រើវិធីសម្លាប់ក្រពើទាំងអស់ ខណៈទឹកជំនន់គំរាមកំហែងដល់កសិដ្ឋានរបស់លោក។ លោកបាននិយាយ នៅលើទំព័រហ្វេសប៊ុកថា កសិដ្ឋានរបស់លោកមានក្រពើជាងមួយរយក្បាល។ កសិដ្ឋានមួយនេះមានទីតាំងស្ថិតនៅក្នុងឃុំ Makhuea Chae ស្រុក Muang ។

លោកបានរៀបរាប់ថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យខូចខាតផ្នែកខ្លះនៃជញ្ជាំងអាងក្រពើ។ ប្រសិនបើភ្លៀងបន្តធ្លាក់ ជញ្ជាំងអាចនឹងបាក់ ហើយសត្វក្រពើនឹងរត់ចូលសហគមន៍ក្នុងតំបន់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ លោកបានបន្តថា វាជាការសម្រេចចិត្តបន្ទាន់ និងដ៏ពិបាក។

យ៉ាងណាមិញ ក្រពើងាប់ត្រូវរក្សាទុកនៅក្លាសេ ហើយសាច់អាចលក់បាន នៅពេលក្រោយ។ លោក Natthapak បាននិយាយថា លោកបានចិញ្ចឹមក្រពើជាង១៧ ឆ្នាំ ហើយការសម្រេចចិត្តនេះ បានធ្វើឲ្យលោកខាតបង់ប្រាក់ចំណូលប្រហែល ១.៤លានបាត ឬ ប្រមាណ៤៣០០០ដុល្លារអាមេរិក នេះបើតាមកាសែត The Nation ដដែល៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner