រដ្ឋមន្ត្រីក្រសួងធនធានទឹក ជូនអង្គភាពសម័្ពន្ធមេត្រីភាពព្រំដែនកម្ពុជា-ថៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ៖រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមឯកឧត្តម ចាន់ យុត្ថា តំណាងឯកឧត្តមរដ្ឋមន្រ្តី​បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយ​ចំនួនរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅជូននាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពវរសេនាតូចលេខ២ ចំណុះបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលឈរជើងនៅព្រំដែន​កម្ពុជា-ថៃ នៃតំបន់អានសេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

អំណោយដែលប្រគល់ជូនផ្ទាល់ដៃដល់អង្គភាពសម័្ពន្ធមេត្រីភាពកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា រួមមាន អង្ករ មីកញ្ចប់ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកក្រូច ទឹកបរិសុទ្ធ ត្រីខកំប៉ុងនិងទាំងថវិកាមួយចំនួន។

ពេលទទួលគណៈប្រតិភូនិងអំណោយ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវដំណើរចុះ​សួរសុខទុក្ខ និងអរគុណចំពោះគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្ត​ទុកដាក់ខ្ពស់ ចំពោះកងទ័ពប្រចាំព្រំដែនក្នុងបុព្វហេតុការជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។

ចំណែកឯកឧត្តម ចាន់ យុត្ថា តំណាងឯកឧត្តមរដ្ឋមន្រ្តីបាននាំការផ្តាំ​ផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម ជូនចំពោះកងកម្លាំងប្រចាំព្រំដែន នាឱកាសពិធីកាន់បិណ្ឌ,ភ្ជុំបិណ្ឌ​និងបានកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មិនគិតពីបុណ្យទាន ឬ ការជួបជុំគ្រួសារ បើទោះបីនៅក្នុងរដូវបុណ្យ​ភ្ជុំបិណ្ឌក៏ដោយចុះ ដើម្បីបុព្វហេតុការពារបូរណភាពទឹកកម្ពុជា ៕


ដោយ៖ឡុង សំបូរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner