មន្ត្រីសង្ឃសង្ឃឹមវត្តគីរីរុក្ខារាម ថ្មរមៀល ក្លាយជារមណីយដ្ឋានធម្មជាតិ
អត្ថបទដោយ៖
វុទ្ធី រតនា
បន្ទាយមានជ័យ៖មន្ត្រីសង្ឃបានបង្ហាញនូវការជឿជាក់ថា ពុទ្ធបរិស័ទនឹងចូលរួមកសាងវត្តគីរីរុក្ខារាម ថ្មរមៀលឱ្យក្លាយជារមណីយដ្ឋានធម្មជាតិ និងជាកន្លែងទេសចរណ៍ក្រោយពីសម្រាកបំពេញភារកិច្ច ព្រោះថាក្នុងបរិវេណទីអារាមមួយនេះ ពោរពេញទៅដោយព្រៃព្រឹក្សាលតាវល្លិ៍ គួរជាទីគយគន់ នាជើងភ្នំដងរែក ចែកខ័ណ្ឌសីមារវាងកម្ពុជា និងថៃ
ការបញ្ជាក់នេះកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ក្នុងពិធីបុណ្យកាន់បិណ្ឌ៨ នាភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខណៈមានវត្តមានលោក កែ សួន សុភាព អភិបាលរងខេត្ត និងក្រុមគ្រួសារ សមាជិក សមាជិការ ឧកញ៉ា អ៊ឹង វ៉ាន់ម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រីជិតឆ្ងាយយ៉ាងច្រើនកុះករ៕
ដោយ៖ ឃិន គន្ធា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។